អតីតគ្រូថ្នាល ​FFC ២រូបទៀត លេចមុខក្នុងតួនាទីថ្មីជាមួយក្លិប បឹងកេត

លោក គឹម ភក្តី និង លោក ប្រាក់ វណ្ណី អតីតគ្រូយុវជនថ្នាលនៅសាលា​បាល់ទាត់ជាតិ របស់សហព័ន្ធបាល់ទាត់កម្ពុជា បានចេញមុខក្នុងតំណែងថ្មីជាមួយក្លិបបឹងកេតអែហ្វស៊ីនៅលីគកំពូល។ 

នេះជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ត្បិតពួកគាត់ជាអ្នកជំនាញខាងយុវជនដែលចំណាយពេលយ៉ាងយូរជាមួយ FFC។ ក្រោយរំលាយយុវជនមួយចំនួនធំ គេពុំឃើញសេចក្តីប្រកាសពីអនាគតគ្រូបង្វឹកជិត១០រូបនៅទីនោះឡើយ។

លោក គឹម ភក្តី បានក្លាយជានាយកបច្ចេកទេសក្លិបបឹងកេត ដោយផ្តោតលើការអភិវឌ្ឍយុវជន។ ការងារដំបូងរបស់លោក និងលោក ប្រាក់ វណ្ណី គឺជ្រើសរើសយុវជនថ្នាល U17 ឲ្យក្លិបកំពុងសាងសង់ជម្រុំនៅតំបន់បឹងស្នោ។

តាមប្រភពគួរទុកចិត្តមួយទម្លាយថា FFC បានបញ្ជូនគ្រូជប៉ុនដែលទើបមកកម្ពុជាបាន៤ខែ ក្នុងកុងត្រា២ឆ្នាំ ត្រឡប់ទៅវិញស្ងាត់ៗមុនទៅហើយ កាលពីប៉ុន្មានខែមុន។

 

មតិយោបល់