ប៉ូលីស បំបាក់ថៃហ្គឺឡើងជួបទ័ពវគ្គផ្តាច់ព្រ័ត្រពានសម្តេច

ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំបាក់ក្រុមអង្គរថៃហ្គឺ ២-០ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រពានសម្តេចហ៊ុនសែនឆ្នាំ២០១៨ ដោយត្រូវប៉ះ ក្រសួងការពារជាតិ។

ការប្រកួតកាលពីម្សិលមិញ នួន បុរី និងលន់ ចំរើន ជាអ្នករកគ្រាប់បញ្ជូនប៉ូលីសឡើងវគ្គដណ្តើមជើងឯកលើកដំបូងក្រោយខកខានតាំងពីឆ្នាំ២០១៤មក។

[HSC] ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ថ្នាក់ជាតិ)ចប់ការប្រកួតអង្គរថាយហ្គឺរ (0:2) អគ្គស្នងការដ្ឋាននគរបាលជាតិពហុកីឡដ្ឋានជាតិ | ១៨ៈ៣០ នាទី ល្ងាច

Posted by Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន on Sunday, 2 September 2018

 

ចំពោះវគ្គផ្តាច់ព្រ័ត្រ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងប៉ះ ក្រសួងការពារជាតិ ដើម្បីដណ្តើមពានកម្រិតកំពូលនេះ អមជាមួយប្រាក់៨០លានរៀលនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ៕

មតិយោបល់