ការពារជាតិ ទម្លាក់ណាហ្គាវ៉ើល ឡើងវគ្គផ្តាច់ព្រ័ត្រពានសម្តេចលើកទី៤

ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បានយកឈ្នះណាហ្គាវ៉ើល ក្នុងម៉ោងបន្ថែម១៥នាទី២ដង ដោយលទ្ធផល៣-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានសម្តេចហ៊ុនសែនជាលើកទី៤ ក្នុងប្រវត្តិសាស្ត្រក្លឹប។

ការប្រកួតដ៏តានតឹងម្សិលមិញ ខ្សែ​ការពារ​ ញឹម​ សុវណ្ណារ៉ា​ ទាត់​នាំ​មុខ​ឲ្យ​ណាហ្គាវើល​ តាំង​ពី​នាទី​ទី​០៩​ មុនខ្សែ​បម្រើ សុខ​ ហៀង​ តាមស្មើឲ្យទ័ព នៅ​នាទីទី​៣១។​វគ្គ​ទី​២មាន​ការ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​មិន​មានការ​ទាត់​បញ្ចូល​ទី​គ្នា​ទេ​ រុញច្រាន​ឲ្យ​ការ​ប្រកួត​ឈាន​ដល់​ម៉ោង​បន្ថែម​ ១៥នាទី​២លើក។ ការប្រកួតនៅវគ្គទី២ ពុំមានគ្រាប់ស៊ុតបញ្ចូលទីគ្នាឡើយ។ លុះម៉ោងបន្ថែមមិន​ទាន់​បាន​១នាទី​ស្រួលបួល​ផង​ ស​ ពិសិដ្ឋ​ រកគ្រាប់​នាំ​មុខ​ឲ្យ​ទ័ព​វិញ​ម្ដង​ បន្ទាប់មក​ ឈិន​ ឈឿន​ ទាត់​គ្រាប់​ទី​៣​ នៅ​នាទី​១១៧។ ចប់​ការ​ប្រកួត​ ក្រសួងការពារជាតិ ឈ្នះណាហ្គាវ៉ើល ៣-១។

[HSC] ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ថ្នាក់ជាតិ)ចប់ការប្រកួតណាហ្គាវើល (1:3) ក្រសួងការពារជាតិពហុកីឡដ្ឋានជាតិ | ១៨ៈ៣០ នាទី ល្ងាច

Posted by Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន on Saturday, 1 September 2018

 

នេះជាលើកទី៤ដែលទ័ពឡើងវគ្គផ្តាច់ព្រ័ត្រ គិតតាំងពីឆ្នាំ២០១០ ២០១៣ និង២០១៦។ ក្នុងចំណោម៣លើកនេះ ក្រុមលោក ភា សុភក្ត្រា លើកពានបាន២ដង។

 

[HSC] ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨

ការប្រកួត (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) ថ្នាក់ជាតិ សូមអបអរសារទដល់ ក្លឹបក្រសួងការពារជាតិ ដែរអាចបន្តដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ #កីឡានាំមកនូវសុខភាព#HUNSENCUP#CNCC

Posted by CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា on Saturday, 1 September 2018

មតិយោបល់