សហព័ន្ធបាល់ទាត់កម្ពុជា ដាក់និមិត្តសញ្ញាថ្មីក្រុមគោព្រៃកម្ពុជាឱ្យប្រិយមិត្តបោះឆ្នោតជ្រើសរើស

ព្រឹកមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ឱ្យប្រិយមិត្តបោះឆ្នោតជ្រើសរើសនិមិត្តសញ្ញាថ្មីរបស់ក្រុមគោព្រៃកម្ពុជាចំនួន ៣សន្លឹក សម្រាប់ប្រើប្រាស់នៅក្នុងការប្រកួតនានានៅសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ( AFF )។

តាមការបញ្ជាក់របស់ FFC នៅបណ្តាញសង្គម និមិត្តសញ្ញាក្រុមគោព្រៃកម្ពុជា នេះបានរចនាឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ គឺដើម្បីជ្រើសរើសនិមិត្តយកទៅប្រើប្រាស់ក្នុងកម្មវិធីផ្សព្វផ្សាយ ឬការប្រកួតបាល់ទាត់នានារបស់សហព័ន្ធប្រចាំតំបន់អាស៊ាននេះ៕

Thunderous shot from Stipe Plazibat catches the keeper off guard in the AFC Cup

មតិយោបល់