ហ្វ៊ីលីពីន សង្ឃឹមទៅវគ្គ១៦ក្រុមតិចបន្ទាប់ពីចាញ់ ចិន ៣-០ មុននេះនៅ Asian Cup

ក្តីសង្ឃឹមឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Asian Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិហ្វ៊ីលីពីនបានរសាយ បន្ទាប់ពីពួកគេបន្តចាញ់ចិន ២-០ ក្នុងប្រកួតទី២ នាមុននេះបន្តិច នៅអារ៉ាប់រួម។

នេះជាបរាជ័យលើកទី២ ខណៈពួកគេនៅសល់តែ១ប្រកួតចុងក្រោយជាមួយ គីគៀស្ថាន នៅថ្ងៃទី១៦ ខែមករាខាងមុខ។ ក្នុងតារាងចំណាត់ថ្នាក់ ចិន ឈរកំពូលតារាងមាន៦ពិន្ទុ កក់កៅអីមួយទៅវគ្គ១៦ក្រុម ខណៈកូរ៉េខាងត្បូងត្រូវការតែ១ពិន្ទុប៉ុណ្ណោះ។ ចំពោះចំណាត់ថ្នាក់លេខ៣ល្អវិញពួកគេក៏សង្ឃឹមតិច ត្បិតពុំទាន់មានពិន្ទុ។

ពានរង្វាន់ AFC Asian Cup នឹងរើស២ក្រុមលើគេពីពូលទាំង៦ រួមជាមួយក្រុមលេខ៣ល្អជាងគេ៤ក្រុមដើម្បីឡើងទៅវគ្គចាញ់ធ្លាក់ មុនបន្តជម្រុះរហូតឈ្នះ

មតិយោបល់