ថៃ រកឃើញជ័យជម្នះលើកដំបូងនៅ Asian Cup ក្រោមការដឹកនាំរបស់គ្រូបណ្តោះអាសន្ន

ក្រុមជម្រើសជាតិថៃ ដណ្តើមបាន៣ពិន្ទុដ៏សំខាន់ពីជ័យជម្នះ ១-០ លើក្រុមបារ៉ែន ក្នុងពូល A នៃពានរង្វាន់ AFC Asian Cup នាមុននេះបន្តិច នៅអារ៉ាប់រួម។

ខ្សែបម្រើ  Chanathip Songkrasin គឺជាអ្នកស៊ុតគ្រាប់បាល់ដ៏សំខាន់នេះ នៅនាទីទី២៨ ដើម្បីជួយក្រុមធានា៣ពិន្ទុក្នុងជំនួបទី២នេះ។

បន្ទាប់ពីសមឹទ្ធិផលនេះ ក្រុមដំរីសឹក បានឡើងទៅឈរលេខ២បណ្តោះអាសន្ន នៅពីក្រោយឥណ្ឌា ដែលតំបន់នេះគឺអាចនឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើពួកគេធ្វើបានល្អនៅប្រកួតចុងក្រោយ។

 

មតិយោបល់