ប៉ះគ្នា៦លើកចុងក្រោយ ថៃ និង បារ៉ែន ឈ្នះម្នាក់ម្តងចុះល្ងាចនេះវិញ?

ក្រុមជម្រើសជាតិថៃ និងបារ៉ែន រក្សាកំណត់ត្រាឈ្នះម្នាក់ម្តងក្នុងចំណោមការប៉ះគ្នា៦លើកចុងក្រោយ ខណៈ៤ដងទៀតបានត្រឹមស្មើ មុនប៉ះគ្នាម្តងទៀតនាល្ងាចនេះ ក្នុងពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅអារ៉ាប់រួម។

ក្នុងចំណោមជ័យជម្នះទាំង២ ថៃឈ្នះនៅឆ្នាំ២០១៥នាជំនួបមិត្តភាព ខណៈបារ៉ែនយក៣ពិន្ទុបានម្តងក្នុងវគ្គជម្រុះវ៉ើលខាប់កាលពីឆ្នាំ២០០៨។ ក្រៅពីនេះ ក្រុមទាំង២បានត្រឹមស្មើគ្នាប៉ុណ្ណោះ។

ចំពោះឆ្នាំ២០១៩នេះ ថៃ ផ្តើមប្រកួតពាន AFC Asian Cup ពុំបានល្អឡើយ ដោយចាញ់ឥណ្ឌាដល់ទៅ ៤-១ ខណៈដែល បារ៉ែន យកស្មើក្រុមម្ចាស់ផ្ទះអារ៉ាប់រួម ១-១ ។

ការប្រកួតនឹងធ្វើឡើងនាម៉ោង៦ល្ងាចនេះ(ម៉ោងនៅកម្ពុជា) ដោយមានផ្សាយផ្ទាល់តាមរយៈ BTV ។

មតិយោបល់