Stephan Schrock ពេញចិត្តមិត្តរួមក្រុមទោះចាញ់ កូរ៉េខាងត្បូង ១-០ យប់មិញ 1

ខ្សែប្រយុទ្ធឆ្នើម Stephan Schrock របស់ក្រុមជម្រើសជាតិហ្វ៊ីលីពីន ទម្លាយថាលោកនៅពេញចិត្តទម្រង់លេងក្នុងជំ​នួបដែលចាញ់កូរ៉េខាងត្បូង ១-០ ក្នុងពូល C នៃការប្រកួតពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួម។

កីឡាករដែលធ្លាប់ទៅប្រកបអាជីពជាមួយក្លិប 899 Hoffenheim នៅលីគកំពូលអាឡឺម៉ង់រូបនេះ បាននិយាយថា « កូរ៉េខាងត្បូងជាក្រុមខ្លាំងមួយក្នុងពិភពលោក និងអាស៊ី។ ពួកគេពិតជាមានគុណភាពល្អខ្លាំងធៀបនិងកីឡាករអាស៊ាន។ ដូច្នេះលទ្ធផល ១-០ មិនអាក្រក់ពេកទេសម្រាប់ពួកយើង។»

AFC Asian Cup

Stephan Schrock is proud of 🇵🇭's AFC Asian Cup debut despite a narrow 1-0 defeat to continental heavyweights 🇰🇷#AsianCup2019

Posted by AFC Asian Cup on Monday, 7 January 2019

បន្ថែមលើនេះ Schrock លើកឡើងថា ហ្វ៊ីលីពីន នឹងព្យាយាមបន្ថែមចំពោះប្រកួតដែលនៅសល់ ក្នុងពូល ដើម្បីនាំជ័យជម្នះជូនជាតិក្នុងពានរង្វាន់ដ៏ធំនេះ។

ពូល C ឆ្លងកាត់មួយប្រកួតនេះ ហ្វ៊ីលីពីន នៅបាតតារាង ក្រោមក្រុមលេខ៣ គៀគីស្ថាន និង កូរ៉េខាងត្បូងនៅលេខ២ ស្របពេល ចិន កាន់កាប់កំពូលតារាង។

 

មតិយោបល់