ប៉ាណាម៉ា លុបចោល​ការប្រកួតមិត្តភាពជាមួយថៃ ដោយភ័យខ្លាចឆ្លងមេរោគកូរ៉ូណា

Panama Thailand

ក្រុម​បាល់ទាត់ម្រើសជាតិ​ប៉ាណាម៉ា (Panama) បាន​សម្រេចលុប​ចោល​ការប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ ដែល​គ្រោងនឹង​ធ្វើឡើងនៅខែក្រោយ​នេះ ដោយសារគេភ័យ​ខ្លាចពីការ​ឆ្លងមេរោគកូរ៉ូណាថ្មី។

តាម​ការគ្រោងទុក ក្រុម​ជម្រើសជាតិថៃ ដែល​មានលោក Akira Nishino ជាគ្រូបង្វឹក នឹង​ត្រូវ​ប្រកួត​ជាមួយក្រុម​ជម្រើសជាតិប៉ាណាម៉ា នៅថ្ងៃទី ៣០ខែមីនាខាងមុខ។ ការប្រកួត​មិត្តភាព តែត្រូវ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពីថៃ ត្រូវប្រកួត​ជម្រុះ​បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ និង​ប្រកួត​ជុំទី ២ ពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៣​ ជាមួយ​ក្រុម​ក្នុង​តំបន់អាស៊ាន គឺឥណ្ឌូនេស៊ី។

ប៉ុន្តែ​តាម​សេចក្តីរាយការណ៍ គឺប៉ាណាម៉ា ជាអ្នក​សុំ​លុប​ចោល​ការប្រកួត​មិត្ត​ភាព ដោយសារតែដំណឹង​នៃការ​ឆ្លងរាលដាល​មេរោគកូរ៉ូណា កាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយ​ម្យ៉ាង ការប្រកួត​មិត្ត​ភាពនេះ ត្រូវធ្វើឡើង​ក្នុងប្រទេសថៃ ដែលជាហេតុ​ធ្វើឲ្យ​ក្រុម​ជម្រើសជាតិ​ប៉ាណាម៉ា ខ្លាចរអារក្នុងការ​ធ្វើដំណើរ៕​

យ៉ាងណាមិញ សហព័ន្ធបាល់ទាត់ថៃ (FAT) កំពុងតែសម្លឹង​រក​មើ​ល​ប្រទេសថ្មី ដើម្បីប្រកួតមិត្តភាពជាមួយ​ពួកគេ៕

មតិយោបល់