James Maddison និង Oxlade-Chamberlain ត្រូវកោះហៅឲ្យត្រលប់ទៅក្រុម​ជម្រើសជាតិអង់គ្លេសវិញ

Leicester City's James Maddison

James Maddison និង​ Alex Oxlade-Chamberlain ត្រូវបាន​ក្រុម​ជម្រើសជាតិអង់គ្លេស កោះហៅ​ឲ្យ​ចូល​ក្នុងក្រុម​ជម្រើសជាតិ​វិញ ដើម្បីត្រៀម​ប្រកួតជម្រុះ Euro ២០២០ ក្នុង​ខែនេះ។

កីឡាករ​នាំលេង Maddison របស់ Leicester ត្រូវបាន​លោក Gareth Southgate កោះហៅកាលពីខែតុលា ប៉ុន្តែក៏ត្រូវបាន​ដក​ឈ្មោះចេញពីក្រុម​វិញ ដោយ​សារបញ្ហា​របួស ហើយបន្ទាប់មក​ខ្សែបម្រើរូបនេះ ក៏មាន​រឿងចម្រូង​ចម្រាស់ខ្លះៗ ពេល​គេ​ឃើញ​រូបភាព​របស់​គាត់ នៅ​ក្នុងកាស៊ីណូមួយកន្លែង អំឡុងពេល​អង់គ្លេស ប្រកួត​ឈ្នះក្រុម​សាធារណៈរដ្ឋឆេក ២ទល់នឹង១។

ចំណែក Oxlade-Chamberlain វិញ គេក៏ត្រូវបាន​កោះហៅ បន្ទាប់ពីបាន​បង្ហាញ​សមត្ថភាព​ល្អ ឲ្យ Liverpool ក្នុងរយៈពេលចុងក្រោយនេះ។ រីឯ​ខ្សែបម្រើ​ប្រយុទ្ធ Callum Hudson-Odoi របស់ Chelsea ក៏ត្រូវបាន​កោះហៅ​ម​ក​លេងនៅឈុត​ធំផងដែរ បន្ទាប់​ពីគេបានចូលលេងក្នុងក្រុម​ជម្រើសជាតិអាយុក្រោម ២១ឆ្នាំ កាលពីខែមុន។​

“Leicester not favourites against Arsenal” claims Rodgers ahead of match

យ៉ាងណាក៏ដោយ ខ្សែបម្រើ​របស់ Aston Villa កីឡាករ Jack Grealish , ខ្សែបម្រើ Tottenham កីឡាករ Dele Alli និងខ្សែបម្រើ Manchester United កីឡាករ Jesse Lingard មិន​ជាប់​ឈ្មោះ​ក្នុងក្រុម​ជម្រើសជាតិអង់គ្លេសនៅពេលនេះទេ។ ខ្សែបម្រើ Chelsea កីឡាករ Mason Mount នៅតែជាប់ឈ្មោះក្នុងក្រុម​ជម្រើសជាតិ ទោះពេលនេះ គាត់​កំពុង​មានបញ្ហា​របួស​ករជើង​ ខណៈខ្សែការពារ John Stones របស់ Manchester City ក៏ត្រូវបាន​កោះហៅ​ត្រលប់​មក​លេងវិញដូចគ្នា។

គួរជម្រាបជូនថា ក្រុម​ជម្រើសជាតិអង់គ្លេស នឹងត្រូវប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ Montenegro នៅកីឡដ្ឋាន​ Wembley នៅថ្ងៃទី ១៤ខែវិច្ឆិកា និង​ត្រូ​វប្រកួត​បញ្ចប់​ការជម្រុះក្នុងពូល A ជាមួយក្រុម Sosovo នៅថ្ងៃទី ១៧ខែវិច្ឆិកា។ អង់គ្លេស​ ​ត្រូវការតែ ១ពិន្ទុ​ទៀតប៉ុណ្ណោះ ដើម្បី​មាន​សុវត្ថិភាពទទួល​បាន​កៅអីចូលលេងក្នុង​ការប្រកួត​ Euro ២០២០៕

 

កីឡាករ​ដែលជាប់ឈ្មោះ​ក្នុងក្រុម​ជម្រើសជាតិអង់គ្លេស: Tom Heaton (Aston Villa), Jordan Pickford (Everton), Nick Pope (Burnley); Trent Alexander-Arnold (Liverpool), Ben Chilwell (Leicester City), Joe Gomez (Liverpool), Harry Maguire (Manchester United), Tyrone Mings (Aston Villa), Danny Rose (Tottenham), John Stones (Manchester City), Fikayo Tomori (Chelsea), Kieran Trippier (Atletico Madrid); Ross Barkley (Chelsea), Fabian Delph (Everton), Jordan Henderson (Liverpool), James Maddison (Leicester City), Mason Mount (Chelsea), Alex Oxlade-Chamberlain (Liverpool), Declan Rice (West Ham), Harry Winks (Tottenham); Tammy Abraham (Chelsea), Callum Hudson-Odoi (Chelsea), Harry Kane (Tottenham), Marcus Rashford (Manchester United), Jadon Sancho (Borussia Dortmund), Raheem Sterling (Manchester City), Callum Wilson (Bournemouth).

មតិយោបល់