ខ្សែប្រយុទ្ធ Real Madrid បំបែក​កំណត់ត្រា Wayne Rooney នៅ UCL

បន្ទាប់ពីរក​បាន ៣គ្រាប់ (hat-trick) ក្នុងចំណោមគ្រាប់បាល់ ៦ទល់នឹង០ លើ​ក្រុម Galatasaray នៅក្របខណ្ឌ UEFA Champions League កីឡាករ Rodrygo Goes ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ របស់ Real Madrid បាន​ក្លាយ​ជាកីឡាករវ័យក្មេង​បំផុត ដែលរក​បានគ្រាប់បាល់​ល្អបំផុតនៅ Champions League ពោលគឺនៅក្នុងវ័យ ១៨ឆ្នាំ និង ៣០១ថ្ងៃ។

ខ្សែប្រយុទ្ធប្រេស៊ីល​រូបនេះ បាន​បើក​ការស៊ុតបញ្ចូល​ទីដោយ​ជើងឆ្វេង ឲ្យ Real Madrid តាំងពីនាទីទី ៤ ហើយ​ក៏​តែបញ្ចូល​ទី នៅនាទីទី ៧ និង​រកបាន​គ្រាប់​ទី៣ ដោយ​ការ​ស៊ុតជើងស្តាំ នៅនាទីទី ៩២។ ចំណែក ៣គ្រាប់​ទៀត រក​បាន​ដោយ Sergio Ramos (ប៉េណាំងទី) និង ២គ្រាប់​រកបាន​ដោយ Karim Benzema ក្រោម​ការជួយ​ assist ពី Rodrygo  ១គ្រាប់ដែរ។

‘We are not afraid of Real Madrid’ – Galatasaray head coach Terim

សមិទ្ធិផល​នេះ បាន​ញុំាងឲ្យ Rodrygo បំបែក​កំណត់ត្រា​របស់ Wayne Rooney ក្លាយជា​កីឡាករវ័យក្មេងបំផុតទី ២ ដែល​ស៊ុតបាល់ hat-trick នៅ Champions League។

 

មតិយោបល់