អ្នកចាំទី Kepa Arrizabalaga ហាក់​ដូចជាបានធ្វើឱ្យ​បាល់ចូលទីខ្លួន​ឯង

kepa chelsea

អ្នកចាំទី Kepa Arrizabalaga របស់ Chelsea បាន​ធ្វើ​ឱ្យ​បាល់​ចូលទីខ្លួន​ឯង​ក្នុងការ​ប្រកួត​ឆេមពានស៍​លីគ​ជាមួយ​ក្លឹប Ajax ដែល​ទទួល​បានលទ្ធផល​ ៤ស្មើ។ ក្លឹប​ហូឡង់​មួយ​នេះ​បាន​នាំ​មុខ​ Chelsea មុន​ក្នុង​លទ្ធផល​ ៤ទល់​នឹង​១​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​តោខៀវវាយ​បក​វិញ​រហូត​តាម​បានស្មើ។

គ្រាប់បាល់​ចូលទីខ្លួន​ឯង​របស់​កីឡាករ Tammy Abraham នៅនាទីទី២​​ប្រៀបដូចជា​ការ​​ជូន​គ្រាប់​បាល់​នាំ​មុខ​មុន​ទៅ​ក្លឹប​ Ajax ប៉ុន្តែ​ក្លឹប​ Chelsea ទទួល​បាន​បាល់ពិន័យ​មួយ​គ្រាប់​នៅ​ ១នាទីក្រោយមក ដែល Jorginho មិន​បានធ្វើ​ឱ្យ​ភ្លាត់​បាល់​មួយ​គ្រាប់​នោះទេ។ គ្រាប់​បាល់​របស់​កីឡាករ Quincy Promes នៅនាទីទី២០ បាន​ញ៉ាំង​ឱ្យ​​ក្រុម​ Ajax នាំមុខ​វិញ​ជាថ្មី​ម្ដងទៀត។

បន្ទាប់មក ក្លឹប Ajax ទទួល​បាន​គ្រាប់​បាល់​ហ្វ្រ៊ីឃីគ​នៅ​នាទីទី៣៥ ដែល​ធ្វើបានសម្រេច​ដោយ​កីឡាករ Hakim Ziyech ដោយ​ប៉ះ​បង្គោល​​ទី​ រួច​បុក​ចំមុខ​ Kepa ទើប​ចូល​ទៅ​ក្នុងសំណាញ់ទី​របស់ Chelsea។

 

កីឡាករ​ Donny van de Beek បាន​ធ្វើ​ឱ្យ​ Chelsea កាន់តែ​លំបាក​ដោយ​បន្ថែម​បាល់​មួយគ្រាប់ទៅ​ក្នុង​សំណាញ់ទី របស់ Chelsea ពេលចាប់​ផ្ដើម​តង់ទី២ ទើប​តែ​បាន​ ១០នាទី ធ្វើឱ្យ Ajax នាំមុខ​មុន​ ៤ទល់​នឹង​១។ យ៉ាងណាមិញ កីឡាករ Daley Blind និង Joel Voltman ទទួលបាន​កាតក្រហម​នៅនាទីទី៦៨ និងនាទីទី៦៩ ធ្វើ​ឱ្យ Chelsea កាន់តែ​ងាយស្រួល​នឹង​វាយបក​វិញ។ គ្រាប់បាល់របស់ Cesar Azpilicueta, Jorginho និង Reece James បាន​ជួយ​ឱ្យ Chelsea រកបាន ១ពិន្ទុ​ពីការ​ប្រកួត​លើកនេះ៕

 

Olympiacos head coach believes Bayern ‘philosophy will be the same’

មតិយោបល់