Jerome Boateng ជាប់​បម្រាម​ ២ប្រកួត ក្រោយ​បរាជ័យរបស់ Bayern Munich

Jerome Boateng ខ្សែការពារក្លឹប Bayern Munich ត្រូវបាន​សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ហៅកាត់ថា DFB ដាក់បម្រាម​មិន​ឲ្យ​លេង ២ប្រកួត បន្ទាប់ពីគេទទួល​បានកាតក្រហម ក្នុង​ជំនួប​រវាង Bayern Munich ជាមួយ Eintracht Frankfurt កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

ខ្សែបម្រើ Bayern Munich រូបនេះ បានទទួលកាតក្រហម តាំងពីនាទីទី ៩ បន្ទាប់ពីបាន​បង្កបញ្ហា ដល់ Goncalo Paciencia ខ្សែប្រយុទ្ធរបស់ Frankfurt។ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បាន​អះអាងថា ការ​សម្រេច​នេះ បានចូលជាធរមាន ដែលមានន័យ​ថា កីឡាករវ័យ ៣១ឆ្នាំនេះ នឹងត្រូវអវត្តមាន ២ប្រកួត នៅ Bundesliga ក្នុងជំនួបជាមួយ Borrusia Dortmund នៅ​ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ និង​ត្រូវអាក់ខាន​ប្រកួត​ជាមួយ​ក្រុម Fortuna Dusseldorf បន្ទាប់ពីសម្រាក​ប្រកួតក្រុម​ជម្រើសជាតិ (international break)។

Der Klassiker: All you need to know about Bayern Munich

គួរជម្រាបជូនថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ Bayern Munich បានប្រកតួចាញ់​ក្រុម Eintracht Franfurt ដោយលទ្ធផល ១ទល់នឹង ៥ ក្នុងទឹកដីរបស់ខ្លួនឯង។ នេះគឺជាបរាជ័យ​ដ៏ធំបំផុតរបស់ Bayern Munich គិតតាំងពីខែមេសា ឆ្នាំ ២០០៩ ពេលដែល Bayern Munich ប្រកួតចាញ់​ក្រុម​ Wolsfburg ដោយលទ្ធផល ១ទល់នឹង៥នោះ៕

មតិយោបល់