កីឡាករ ៥នាក់ ដែល​ធ្លាប់ធ្វើការងារ​​​ផ្សេង ក្រៅពីអាជីពជាកីឡាករ​បាល់ទាត់

ដើម្បី​ឈរជើង ក្លាយជាកីឡាករ​ដ៏គួរឲ្យ​កត់សម្គាល់មួយ​នៅអឺរុប គឺ​កីឡាករ​ភាគច្រើន ត្រូវតែប្រឹងប្រែងហ្វឹកហាត់ធ្វើឲ្យ​ក្លាយជាខ្លួនជាកីឡាករអាជីព តាំងពីនៅវ័យក្មេង! ប៉ុន្តែក្នុងនោះ ក៏មានកីឡាករប៉ុន្មាននាក់ ដែល​ធ្លាប់​ធ្វើការងារផ្សេង មុន​ពេល​បាន​ក្លាយខ្លួន​ជាកីឡាករ​មាន​ឈ្មោះ​បោះសម្លេងដ៏គួរឲ្យ​ចាប់អារម្មណ៍។

យើង​សូម​លើក​យក​កីឡាករ ៥នាក់ មក​និយាយ​នៅពេលនេះ ដោយ​ក្នុងនោះរួមមាន៖

៥. Rickie Lambert

កន្លងមក​មាន​អាជីពជា៖ កម្មករ​ ក្នុង​រោងចក្រ​មើម​ថៃថាវ

អតីត​យុវជន​ថ្នាល​របស់ Liverpool រូបនេះ ធ្លាប់​ធ្វើ​ជាកម្មករ​ ក្នុង​រោងចក្រ​ធ្វើមើម​ថៃថាវ ក្នុង​អំឡុង​ពេល​គេ​លេងនៅក្លឹប Macclesfield Town ជាក្លឹប​នៅលំដាប់ Division ទី ៣។ ពេលនេះ ដោយ​សារតែ​បាន​ចំណូល​តិចពេក គេក៏ត្រូវ​ធ្វើការ​បន្ថែម ដើម្បីដោះស្រាយ​ជីវភាពគ្រួសារ។

៤. Charlie Austin

កន្លងមក​មានអាជីពជាអ្នក​៖ ក្រាល​ឥដ្ឋ

Charlie Austin គឺជាកីឡាករ​ម្នាក់ ដែល​ត្រូវបាន​កត់សម្គាល់​ខ្លាំង ពេល​គាត់លេងនៅក្នុង​ក្លឹប QPR នៅក្របខណ្ឌ Premier League កាលពីរដូវកាល ២០១៤/២០១៥។ ពេលនោះ គាត់​រកបាន ១៨​គ្រាប់ ពេញមួយ​រដូវកាល ទោះបីជា QPR បញ្ចប់រដូវកាល នៅបាតតារាងក៏ដោយ។ Austin ដែលជាអតីតយុវជន​ថ្នាល​របស់ក្លឹប Reading ធ្លាប់​ធ្វើ​ជា​អ្នក​ក្រាល​ឥដ្ឋ ក្នុងអំឡុងពេល​ដែល​គាត់ ចេញពី Reading កាលពីអំឡុងឆ្នាំ ២០០៥នោះ។ 

៣. Jamie Vardy

កន្លងមក​មាន​អាជីពជា: កម្មករ​ក្នុង​រោងចក្រ​ផលិត​ថ្នាំសរសៃ

ទាំង​ក្នុង​ក្រុម Leicester និងជម្រើសជាតិអង់គ្លេស គឺ Jamie Vardy ជាកីឡាករដ៏គួរឲ្យ​កត់សម្គាល់ម្នាក់! ប៉ុន្តែទម្រាំឈាន​ចូល​ដល់​ដំណាក់នេះ Vardy ក៏​ធ្លាប់​ទៅធ្វើ​ការ​ជា​អ្នក​បច្ចេកទេសផលិត​ឱសថជំនួយ​សរសៃ​ផងដែរ។

Premier League Matchweek 9 Chang Team of the Week | The John Dykes Show

២. Peter Schmeichel

កន្លងមក​មាន​អាជីពជា៖ ជាឈ្មួញ​រកស៊ី​សូត្រ​តម្បាញ, ជាអ្ន​ក​បោសសម្អាត និង​ជាអ្នក​គ្រប់​គ្រងផ្នែកវាយនភណ្ឌ នៅអង្គការ WWF 

Peter Schmeichel បាន​ចាប់​អាជីព​ក្នុង​បាល់ទាត់ ក្នុង​លីគដ៏តូចមួយនៅដាណឺម៉ាក មុន​នឹង​អាច​មានកេរ្តិ៍ឈ្មោះ នៅ Premier League។  ដំបូង​ឡើយ គាត់​ឈ្មួញ​រក​ស៊ី​លក់​សូត្រ តម្បាញ ប៉ុន្តែក្រោយ​មក​ក៏​ឈប់វិញ ដោយ​សារតែបារម្ភ​ពីស្ថាន​ភាព​ហិរញ្ញវត្ថុ។ ក្រោយ​មក គាត់ក៏ធ្វើជាជាអ្នក​បោសសម្អាត នៅ​តាម​ផ្ទះ។ បន្ទាប់​មក​ទៀត គាត់ក៏បាន​ចូល​ធ្វើការ​នៅ​ហាងលក់​ទំនិញ​ នៅអង្គការ​អភិរក្ស​សត្វព្រៃ World Wildlife Fund (WWF) ហើយ​គាត់ក៏ត្រូវបាន​តែងតាំងជាអ្នក​គ្រប់គ្រងផ្នែក​លក់នៅទីនោះតែម្តង។  

សូម​បញ្ជាក់ថា ក្នុង​អំឡុងពេល​មាន​អាជីពផ្សេង គាត់ក៏ជាកីឡាករ​បាល់ទាត់​របស់​ក្លឹប​នានាផងដែរ។ ហើយ​ក្នុងអំឡុង​ឆ្នាំ ១៩៨៧ ដល់ ១៩៩១ គាត់​បាន​លេងក្នុង​ក្លឹប Brondby ជាក្លឹប​ដែល​បាន​ធ្វើឲ្យ​សមត្ថភាពរបស់​គាត់​លេចធ្លោ ត្រូវបាន​ទទួល​ស្គាល់ រហូត​ក្លឹប Manchester United បានសម្រេច​ចិត្ត​ទិញ​គាត់ទៅ ក្នុង​ឆ្នាំ ១៩៩១។  

១. Miroslav Klose

កន្លងមក​មាន​អាជីពជា៖ ជាងឈើ

ម្ចាស់ជើងឯក​បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៤នេះ ធ្លាប់​ធ្វើជាជាងឈើ មុន​ពេលដែល​គាត់ចូលលេង​ក្នុងក្លឹប Kaiserslautern។ ហើយ​ក្រោយ​មក គាត់ក៏​ចាប់អាជីពជាកីឡាករបាល់ទាត់យ៉ាងជាប់​លាប់វិញ៕

មតិយោបល់