តើ​មានរឿង​អីកើតឡើងចំពោះ Ahn Jung Hwan ក្រោយ​កូរ៉េ ទម្លាក់ អុីតាលី ត្រឹមវគ្គ ១៦ ក្រុម នៅវើលខាប់ ២០០២?

អុីតាលីដែលជាក្រុម​កំពូល​មួយ​លើលោក​បាន​ជ្រុះចេញពីវើលខាប់ ២០០២ យ៉ាងអាម៉ាស់បំផុតដោយចាញ់ក្រុមអាស៊ីមួយគឺកូរ៉េខាងត្បូង ត្រឹមវគ្គ ១៦ ក្រុម​ចុងក្រោយ។ ហើយអ្វីដែលកាន់តែធ្វើ​ឱ្យក្រុម​នេះ​ឈឺចាប់ខ្លាំងបំផុត​នោះគឺ អ្នកដែលទម្លាក់​ក្រុមអុីតាលីនោះជាកីឡាករ​ដែលកំពុងលេងខ្ចីជើង​​នៅក្លឹប​ក្នុងទឹកដីអុីតាលី ទៀត​ផង។

ក្រោយបរាជ័យ​ក្នុង​ការប្រកួតវើលខាប់​រួច​មក លោក Luciano Gaucci ដែលជាម្ចាស់ក្លឹប​បាល់ទាត់ A.C. Perugia របស់អុីតាលីបាននិយាយថា គាត់​នឹង​មិន​ចំណាយលុយ​ទិញ​កីឡាករ​ដែល​បាន​ធ្វើ​ឱ្យ​ខូត​ខាត​ដល់​បាល់​ទាត់​អុីតាលីនោះឡើយ ព្រោះវា​ជា​រឿងដ៏​ថោក​ទាបបំផុត។

ការថ្លែងបែបនេះ​របស់​ប្រធានក្លឹប Perugia  បានធ្វើ​ឱ្យ​ Ahn Jung Hwan ខឹងជាខ្លាំង ហើយបើ​ទោះជាក្រោយមក​ប្រធានក្លឹប​នេះ​បាន​សុំទោស​ចំពោះអ្វីដែល​បាន​ថ្លែងខាងលើក្តី ក៏កីឡាករ​កូរ៉េរូបនេះ មិន​ព្រម​ចុះកុងត្រា​ជាមួយក្លឹប​នេះវិញដែរ ហើយ​ក៏​បញ្ចប់​ការ​លេង​ជាកីឡាករ​ខ្ចីជើង​នៅក្នុង​ក្លឹប​នេះពីពេល​នោះដែរ។ កាលនោះ រូបគេនឹងក្លឹបបានព្រមព្រៀងគ្នាក្នុងតម្លៃខ្លួន ១.២ លានដុល្លារទៅហើយ​ ដោយរង់ចាំតែថ្ងៃចុះកុងត្រាប៉ុណ្ណោះ។

គួររម្លឹកឡើង​វិញផង​ដែរថា Ahn Jung Hwan ដែលពេលនេះមានវ័យ ៤៣ ឆ្នាំ ហើយជាពិធីករ​កម្មវិធីទូរទស្សន៍ គឺជាអតីតកីឡាករ​ខ្សែបម្រើ​របស់កូរ៉េ​ដ៏ឆ្នើម​មួយរូប ហើយ​រូបគេ​ជាកីឡាករ​ដែល​បាន​ទម្លាក់​ក្រុម​ខ្លាំង អុីតាលី ពីការប្រកួត​វើលខាប់ ត្រឹម​វគ្គ ១៦ ក្រុម​ចុងក្រោយ ក្នុងលទ្ធផល ២-១ កាលពីឆ្នាំ ២០០២ ដែល​កូរ៉េខាងត្បូង​ធ្វើជាម្ចាស់ផ្ទះ ហើយជួយក្រុមកូរ៉េទទួលបាន​ចំណាត់ថ្នាក់លេខ​ ៤ ដោយចាញ់ក្រុម​តួកគី។ មួយគ្រាប់របស់ Ahn Jung Hwan នៅនាទីបន្ថែម ១១៧ នោះហើយ ដែល​ធ្វើ​ឱ្យរូបគេ​នឹង​ក្លឹប A.C. Perugia ត្រូវ​រំសាយ​កុងត្រា​ដែល​ហៀប​នឹង​ចុះទៅហើយនោះ៕

‘He’s diving again’ – sarcastic Guardiola on De Bruyne after VAR denied penalty

 

មតិយោបល់