Kevin De Bruyne ប្រាប់ឲ្យ​ Vincent Kompany ទុក​កន្លែងឲ្យគាត់មួយ​នៅ Anderlecht

Manchester City heroes Kevin De Bruyne and Vincent Kompany

Kevin De Bruyne បាន​បង្ហើប​ឲ្យ​ដឹងថា គាត់​ចង់​ចូលរួម​ជាមួយ​អតីត​មិត្តរួមក្រុម​ជម្រើសជាតិ​ និង Manchester City គឺ Vincent Kompany នៅក្លឹប Anderlecht។ ក្លឹប Anderlecht ដែលបច្ចុប្បន្ន​ Vincent Kompany ដែល​បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ កំពុងធ្វើជា​អ្នក​គ្រប់គ្រងកីឡាករ។

De Bruyne បានបង្ហាញពីគម្រោង​ចង់ចូលរួម​ជាមួយ Kompany ប្រសិនបើ​គាត់ចាកចេញពី Manchester City។ De Bruyne បាននិយាយថា៖

«ខ្ញុំ​សង្ឃឹម​ថា អាជីពរបស់ខ្ញុំ​នឹងអស្ចារ្យ​នៅ Anderlecht ដូចនៅ City ដែរ។ ខ្ញុំបានប្រាប់​គាត់ (Kompany) ឲ្យ​ទុក​កន្លែងមួយក្នុងក្រុម​គាត់​សម្រាប់​ខ្ញុំ​ ពេលដែល​ខ្ញុំ​បញ្ចប់នៅទីនោះ (City)។ ប្រសិនបើ​គាត់​ធ្វើចឹងសម្រាប់ខ្ញុំ នោះគឺខ្ញុំនឹង​ត្រៀម​ខ្លួន​សម្រាប់គោលដៅបន្ទាប់ សម្រាប់ការងារបន្ទាប់របស់ខ្ញុំ។ ខ្ញុំ​ពិតជានឹកគាត់ (Kompany) នៅ City ខ្លាំងណាស់។

 

គួររម្លឹកជូនថា Kompany បាន​ចាកចេញពីក្លឹប Man City កាលពីចុងរដូវកាល ២០១៨/២០១៩ បន្ទាប់​ពីបានរួមរស់នៅទីនោះជាង ១ទស្សវត្ស។ បន្ទាប់​មក គាត់ក៏បាន​ប្រកាសថា គាត់នឹងទទួលងារជាអ្នក​គ្រប់គ្រងកីឡាករ ក្នុងក្លឹប Anderlecht នៅប្រទេសបែលហ្ស៊ីក ដែលជាប្រទេសកំណើតរបស់គាត់៕

មតិយោបល់