ក្លឹបល្អបំផុត ប្រចាំលីគអឺរុបទាំង ៥ ដែលប្រមូលផ្តុំដោយកីឡាករឆ្នើមៗស្រុះជើងគ្នា

ជាការ​កត់សម្គាល់​ក្លឹប​ល្អបំផុត​នៅលីគ​អឺរុប ទាំង ៥ តែងតែទទួលបាន​ពាន​លើសពី ២ ជារៀងរាល់​រដូវកាល ទៅតាមលីគដែល​ពួកគេ​បានលេង​រាល់ឆ្នាំនោះ។ ការ​សំខាន់​នៃជោគជ័យ​របស់ក្លឹបទាំងនេះ គឺដោយសារពួកគេ​មានប្រមូល​ផ្តុំ​ទៅដោយ​កីឡាករ​ល្អៗ នៅស្រុះជើងគ្នា ទើប​គុណភាពក្រុម​មិន​ធ្លាក់​ចុះ។

ក្លឹប​ទាំង ៥នៅអឺរុប ដែល​យើងកំពុងនិយាយនៅពេលនេះ រួមមាន៖

៥. Bayern Munich ល្អបំផុតប្រចាំ Bundesliga

ទោះបីជាកីឡាករ​ឆ្នើមៗ​ក្នុងក្រុម​យក្ស​អាល្លឺម៉ង់នេះ ដូចជា​ Arjen Robben, Franck Ribery, Mats Hummels, Rafinha និង Renatos Sanches បាន​ចាកចេញហើយក៏ពិតមែន ប៉ុន្តែ Bayern Munich នៅមានកីឡាករ​ល្អ​ផ្សេងទៀត ដូចជាកីឡាករ​ដែល​គេទិញ​មក​ថ្មីៗ មានខ្សែការពារ​ Lucas Hernandez និង Benjamin Pavard។ ខ្សែបម្រើ​ខ្ចីជើង​ Philippe Coutinho និង Ivan Perisic ជាដើម។

សូម​មើល​កីឡាករ​ជម្រើសដំបូង​របស់  Bayern Munich៖

៤. Real Madrid ល្អបំផុត​ប្រចាំ La Liga

ទោះបីជាកីឡាករ​ ១៩នាក់ រួមមាន​ទាំង Keylor Navas, Mateo Kovacic, Dani Ceballos និង​ Theo Hernandez បាន​ចាកចេញពីក្លឹបនៅរដូវកាលនេះ ដើម្បី​ទៅក្លឹប​ថ្មីផ្តាច់មុខ ឬ ខ្ចីជើង ប៉ុន្តែ​ Real Madrid នៅតែអាចចែងចាំងជាមួយកីឡាករ​ក្មេងៗផ្សេងទៀត។ 

សូម​មើល​កីឡាករ​ជម្រើសដំបូង​របស់  Real Madrid៖​

 

៣. Paris Saint-Germain ល្អបំផុតប្រចាំ Ligue 1

ឆ្នាំនេះ PSG ក៏ទទួលបាន​អ្នក​ចាំទីជើងចាស់ពី Real Madrid គឺ Keylor Navas បូក​រួម​នឹង​ការ​ខ្ចីជើងកីឡាករមួយចំនួនដូចជា​ Sergio Rico និង Marcin Bułka និងការ​ទិញ​ Ander Herrera, Pablo Sarabia និង Idrissa Gueye ដែល​ធ្វើឲ្យ​សម្រស់​ក្រុម​របស់ពួកគេ មិន​ត្រឹម​តែល្អមើលទេ តែក៏គួរឲ្យខ្លាច​សម្រាប់គូប្រជែងផងដែរ។

សូម​មើល​កីឡាករ​ជម្រើសដំបូង​របស់  PSG ៖

២. Manchester City ល្អបំផុតប្រចាំ Premier League

ជាក្រុម​ដ៏អស្ចារ្យ​មួយនៅអង់គ្លេស និង​បាន​ឈ្នះពានដល់ទៅ ៤កាលពីរដូវកាលមុន អាចនិយាយ​បានថា Man City មានកីឡាករ​ល្អៗនៅគ្រប់ផ្នែកទាំងអស់ មិនថាកម្រិត១ កម្រិត ២ ឬ កម្រិត ៣នោះទេ។​ តំបន់​ប្រយុទ្ធ ដែលមានកីឡាករ ៣នាក់ជាប្រចាំ បម្រើមាន ៣ជាប្រចាំ និ​ងការពារមាន ៤នាក់ល្អៗជាប្រចាំដូច្នេះ គឺគ្មានអ្នក​ណាអាចបដិសេធ ពីភាពឥតខ្ចោះរបស់ Man City បានឡើយ។

សូម​មើល​កីឡាករ​ជម្រើសដំបូង​របស់  Man City៖

១. Juventus ល្អបំផុត​ប្រចាំ Serie A

នៅអ៊ីតាលី គ្មានអ្នក​ណាប្រជែងជាមួយ Juventus បាននោះឡើយ! នៅរដូវកាលថ្មីនេះ ក្រុម​ស្ត្រីចំណាស់​នេះ ថែមទាំងទទួលបានកីឡាករ​ថ្មីបន្ថែម ៧នាក់ទៀត ដោយ​រួមមានកីឡាករ​សំខាន់ៗដូចជា​​ Aaron Ramsey, Adrien Rabiot និង Matthijs de Ligt ជាដើម ដែល​កាន់តែធ្វើឲ្យគ្រប់របស់គេ គ្រប់ ១០។

Bonucci on racism in Italy after Lukaku abused during league game

សូម​មើល​កីឡាករ​ជម្រើសដំបូង​របស់  Juventus៖

មតិយោបល់