កីឡាករល្អបំផុត​ ដែលមានសង្ឃឹម​ឈ្នះពាន Ballon d’Or ឆ្នាំ ២០១៩

Virgil van Dijk names favourite footballer, snubs Cristiano Ronaldo and Lionel Messi

ពិធីប្រកាសជ័យលាភីពានរង្វាន់​ Ballon d’Or ឆ្នាំ ២០១៩ នឹង​ត្រូវធ្វើឡើងនៅខែធ្នូខាងមុខ។ ពានរង្វាន់នេះ ត្រូវបាន​គេចាត់ទុក​ថា ជាពានរង្វាន់​ដ៏ធំបំផុត​ក្នុងពិភពបាល់ទាត់ ដែល​គ្រប់កីឡាករចង់បាន។ 

ជាមួយគ្នានេះ យើងក៏មាន​ការ​សម្លឹងឃើញបេក្ខភាពកីឡាករ ៥នាក់ ដែលស័ក្តិសម​នឹងទទួលបានពានរង្វាន់នេះ ដោយ​យោងលើ​សមត្ថភាព និងជោគជ័យ​របស់ពួកគេ គិតមក​ដល់​ខែកញ្ញានេះ។ កីឡាករទាំងនោះ រួមមាន៖

៥. Mohamed Salah (Liverpool)

ទោះជាធ្លាប់​ធ្វើបាន​ល្អ តាំងពីឆ្នាំ ២០១៧ ប៉ុន្តែនៅដើមរដូវកាលថ្មីនេះ កីឡាករអេហ្ស៊ីប Salah នេះ នៅតែបន្ត​ជាទីចាប់អារម្មណ៍ក្នុងក្របខណ្ឌ Premier League ដែល​កត្តានេះ គួរតែធ្វើឲ្យគេអាចប្រជែងពានរង្វាន់ Ballon d’Or ជាមួយកំពូលកីឡាករដទៃទៀតបាន នៅឆ្នាំនេះ។

៤. Alisson (Liverpool)

Liverpool goalkeeper Alisson

ត្បិតតែដើមរដូវកាលនេះ Alisson ត្រូវញុំាញីដោយបញ្ហារបួសមែន ប៉ុន្តែក៏នៅមិនទាន់មានអ្នក​ចាំទីក្នុង Premier League អាចធ្វើបានល្អលើសគេ កាលពីរដូវកាលមុននោះទេ។ ដូច្នេះ ស្នាដៃចាស់ ក្នុងការជួយ​ក្រុម​ឲ្យក្លាយជាជើងឯក Champions League និងជួយ​ប្រទេសឲ្យ​ឈ្នះពានរង្វាន់ Copa America ក្នុង​ឆ្នាំនេះ គឺគេគួរតែអាចក្លាយជាអ្នក​ចាំទីប្រេស៊ីល​ដំបូង ដែលបានកាន់ពាន់ Ballon d’Or ដែរ។

៣. Cristiano Ronaldo (Juventus)

Cristiano Ronaldo gestures towards Atletico Madrid's fans

ឆ្នាំមុន ក៏ CR 7 បានជាប់ជាបេក្ខភាព ៣នាក់ចុងក្រោយ ដើម្បីប្រជែងពានរង្វាន់នេះដែរ ប៉ុន្តែពេលនោះ គឺបានទៅលើ Luka Modric ម្ចាស់ជើងឯករងបាល់ទាត់ពិភពលោក World Cup នៅរុស្ស៊ី។ ប៉ុន្តែឆ្នាំនេះ Ronaldo ទើបបានជួយ​ក្រុម​ជម្រើសជាតិព័រទុយហ្កាល់ ឈ្នះបាន UEFA Nations League ដូច្នេះ គេក៏មិនគួរត្រូវបាន​បំភ្លេចពីការប្រជែងពានរង្វាន់នេះដដែល។

‘I can’t disappoint him’ – Andre Silva arrives at Eintracht with old Ronaldo quote following him

២. Lionel Messi (Barcelona)

Lionel Messi celebrates against Liverpool

ឆ្នាំមុន បេក្ខភាព ៣នាក់ចុងក្រោយ មិនមែន Messi ទេ! ប៉ុន្តែឆ្នាំនេះ Messi គួរតែបានពានរង្វាន់នេះ ដោយយោងលើ​ស្នាដៃ ជាអ្នក​ស៊ុតបាល់​បញ្ចូលទីបានច្រើនជាងគេ នៅគ្រប់ក្របខណ្ឌបាល់ទាត់អឺរុប ខណៈពុំមានកីឡាករណាម្នាក់ផ្សេងទៀត មានគ្រាប់បាល់ច្រើន​ដូចគាត់នោះទេ នៅឆ្នាំនេះ។ ដូច្នេះ បរាជ័យ​នៅ Copa America ២០១៩ ក៏មិនគួរជាបញ្ហាចោទសម្រាប់ Messi ក្នុងការប្រជែងពានរង្វាន់នេះជាថ្មី ជាមួយ Ronaldo នោះឡើយ។

១. Virgil van Dijk (Liverpool)

ទើប​តែបាន​ឈ្នះពានរង្វាន់ UEFA Best Player of the Year ហើយក៏ជាបេក្ខភាពចុងក្រោយ​នៃពានរង្វាន់ FIFA Men’s Player ផងនោះ អ្នក​ណាៗក៏អាចមានរំពឹងថា Van Dijk នឹងគ្រោង​ពានរង្វាន់ Ballon d’Or ជាលើកដំបូងក្នុងឆាកជីវិតរបស់គេដែរ។ ស្នាដៃខ្សែការពារហូឡង់នេះ កាន់ពីរដូវកាលមុន ពិតជាមិនអាចធ្វើឲ្យ​រំលងបានឡើយ ទោះនៅរដូវកាលថ្មីនេះ គាត់មិនទាន់​ចាប់ផ្តើមដោយ​ភាព​ពុះកញ្ច្រោលខ្លាំងក៏ដោយ៕

មតិយោបល់