Premier League មានកីឡាករឆ្នើម​ៗ ច្រើនជាង La Liga

Manchester City star Raheem Sterling

នៅក្នុងសប្តាហ៍នេះ សហព័ន្ធបាល់ទាត់ពិភពលោក បានបង្ហាញឈ្មោះ កីឡាករ ៥៥នាក់ល្អបំផុតចុងក្រោយ ដើម្បីដាក់ឲ្យបោះឆ្នោតជ្រើសយកតែ ១១នាក់ប៉ុណ្ណោះ សម្រាប់ការទទួលបានពានរង្វាន់ FIFA Fifpro World 11 របស់​សហព័ន្ធបាល់ទាត់ពិភពលោកនេះ។

ជាការកត់សម្គាល់ ក្នុងចំណោម​កីឡាករទាំង ៥៥នាក់ ដែល​ត្រូវបាន​ជ្រើសរើសដោយ FIFA នោះ គឺភាគច្រើន មក​ពីក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League ច្រើន​ជាងក្របខណ្ឌកំពូលរបស់​អេស្ប៉ាញ La Liga។ ចំនួនកីឡាករពី Premier League ច្រើន​ជាង La Liga នេះ អាចនិយាយ​បាន​ថា គឺជាលើកដំបូងហើយ ក្នុងរយៈពេល ១ទស្សវត្សចុងក្រោយនេះ។

Host nation unveil official emblem of the FIFA World Cup Qatar 2022

សម្រាប់ FIFA Fifpro ៥៥នាក់ចុងក្រោយនេះ គឺមាន​កីឡាករមកពី Premier League ចំនួន ២១នាក់ ខណៈមក​ពី Li Liga មាន ២០នាក់ និង​សេសសល់​គឺមក​ពីក្របខណ្ឌ Ligue 1 និង Serie A ជាដើម។

ក្លឹបជើងឯក Premier League គឺ Manchester City មានកីឡាករដល់ទៅ ៨នាក់។ ចំណែកក្លឹប​ជើងឯក Champions League មានកីឡាករ ៧នាក់។ រីឯ ក្លឹបធំនៅ La Liga គឺ Real Madrid មានកីឡាករ ៩នាក់ និង Barcelona មាន ១១នាក់។

 

 

សូម​បញ្ជាក់ថា មាន​កីឡាករបាល់ទាត់អាជីព ២៣ ០០០នាក់ បានបោះឆ្នោត​ ដើម្បីជ្រើសរើសកីឡាករ ៥៥នាក់នាក់ចុងក្រោយ​នេះ។ ហើយ​ការប្រកាស​លទ្ធផល​កីឡាករ ១១នាក់ល្អបំផុត​ប្រចាំឆ្នាំ នឹងត្រូវ​ធ្វើឡើង​ ក្នុងទីក្រុង Milan នៅថ្ងៃទី ២៣ខែកញ្ញាខាងមុខ៕

មតិយោបល់