វិភាគទម្រង់ថ្មី ក្នុងជំនួប Man Utd និង Chelsea

គិតម៉ោងក្នុងប្រទេសកម្ពុជា គឺនៅវេលាម៉ោង ១១និង៣០នាទី ក្រុមបិសាចក្រហម Manchester United ត្រូវបើកកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមតោខៀវ Chelsea ។ នេះគឺជាជំនួបដំបូងសម្រាប់ការប្រកួតលីគកំពូលអង់គ្លេស Premier League រដូវកាល ២០១៩/២០២០។

ក្រុមទាំង ២ សុទ្ធតែមានសមាជិកថ្មី និងបាត់បង់សមាជិកចាស់ រៀងៗខ្លួន។ Chelsea បានបាត់បង់កីឡាករនាំលេងដ៏សំខាន់ គឺ Eden Hazard ដែលផ្ទេរទៅកាន់ Real Madrid។ ប៉ុន្តែក្រុមតោខៀវ ក៏បានជំនួសមកវិញនូវខ្សែបម្រើវ័យក្មេង Christian Pulisic ដែលមកពីក្លឹប Dortmund។ ជាមួយគ្នា Chelsea ក៏បានលក់ចេញនូវ David Luiz ទៅកាន់ក្លឹបគូប្រជែង Arsenal ផងដែរ។ Chelsea មិនអាចទិញកីឡាករអ្វីបានច្រើនទេ នៅរដូវកាលនេះ ព្រោះតែក្លឹបជាប់បម្រាមរបស់សហព័ន្ធបាល់ទាត់ពិភពលោក មិនឲ្យទិញកីឡាករ ពេញ១រដូវកាល។ ប៉ុន្តែ អ្វីដែលពិសេស គឺ Chelsea បានទទួលគ្រូបង្វឹកថ្មី ដែលជាអតីតកីឡាករឆ្នើម​របស់ខ្លួន គឺ Frank Lampard មកធ្វើជាគ្រូបង្វឹក។

កីឡាករ​ដែល​នឹង​ស្នងបន្ត​​អាវ​លេខ១០​របស់ Hazard នៅ Chelsea

ចំណែក Man Utd វិញ គឺខាតបង់តែ Romelu Lukaku ដែលជាខ្សែប្រយុទ្ធសំខាន់ម្នាក់ ទៅកាន់ក្លឹប Inter Milan ខណៈក្លឹបទិញបានកីឡាករចំនូលថ្មី ៣នាក់ រួមមានដូចជា Daniel James, Aaron Wan-Bissaka និង Harry Maguire ជាដើម។

ក្លឹប Man United បាន​សម្រេច​ទិញ​កីឡាករ​ Harry Maguire ក្នុង​តម្លៃថ្លៃជាប់កំណត់ត្រាពិភពលោក

កីឡាកររបួស

Manchester United ៖ មានកីឡាកររបួស ២នាក់ គឺ Bailly ដែលរបួសជង្គង់ និងប្រហែលអាចចូលលេងបានវិញក្នុងខែធ្នូខាងមុខ។ និង Fosu-Mensah ក៏មានបញ្ហារបួសជង្គង់ដែរ ដែលមិនដឹងថាពេលណាទើបជានោះទេ។ ចំណែក Alexis Sanchez វិញ មិនទាន់មានដំណឹងថាអាចចូលលេងបាន ឬ អត់ទេ ដោយសារគេមានបញ្ហាបន្តិចបន្តួចពេលហ្វឹកហាត់។

Chelsea ៖ កីឡាករដែលរបួស រួមមានដូចជា Hudson-Odoi ដែលមានបញ្ហារបួស និងរំពឹងថាអាចត្រលប់មកលេងវិញ នៅថ្ងៃទី ៣១ខែសីហាខាងមុខ។ Loftus-Cheek ក៏មានបញ្ហារបួស ដែលអាចចូលលេងវិញ ក្នុងខែវិច្ឆិកា ខណៈ James របួសកជើង ហើយ Van Ginkel របួសជង្គង់ ដោយពួកគេទាំង ២ មិនដឹងថាពេលណាអាចជាវិញទេ។ ចំណែកកីឡាករផ្សេងទៀត ដូចជា N’Golo Kante និង Rudiger កំពុងតែស្ថិតក្នុងការសង្ស័យថាអាចចូលលេងបាន ឬ អត់ ខណៈពួកគេទាំង ២សុទ្ធតែមាន បញ្ហាជង្គង់ ហើយ Willian ក៏កំពុងរបួសសរសៃពួរ។

ជម្រើស ១១នាក់ដំបូង

Manchester United

អ្នកចាំទី៖ De Gea
ខ្សែការពារ៖ Maguire, Lindelof, Wan-Bissaka, Shaw
ខ្សែបម្រើ៖ Fred, McTominay, Pogba, Lingard
ខ្សែប្រយុទ្ធ៖ Martial, Rashford

‘This is where it really begins’ – Lampard at Chelsea

Chelsea

អ្នកចាំទី៖ Kepa
ខ្សែការពារ៖ Christensen, Azpilicueta, Zouma, Emerson
ខ្សែបម្រើ៖ Jorginho, Kante, Mount
ខ្សែប្រយុទ្ធ៖ Pulisic, Pedro, Abraham ៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់