ក្លឹប Manchester City ចុះ​កុងត្រាជាមួយ​កីឡាករ​ខ្សែប្រយុទ្ធជប៉ុនពីក្លឹប Osaka

ក្លឹបនៅ​លីគ J.League របស់ជប៉ុន​គឺ​ក្លឹប Gamba Osaka បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់​កីឡាករ​វ័យ​ ២១ឆ្នាំ​ Ryotaro Meshino ទៅ​ក្លឹប​ Manchester City។

ក្លឹប Manchester City បាន​ចុះ​កុងត្រាជាមួយ​កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង Ryotaro Meshino ពីក្លឹប Gamba Osaka នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​​របស់​ក្លឹប​ជប៉ុន​មួយនេះ។

Gamba បាន​បញ្ចាក់ពី​ការ​ផ្ទេរ​របស់កីឡាករ​រូបនេះ​ បន្ទាប់ពី​ការធ្វើដំណើរ​ទៅអង់គ្លេស។ ក្លឹប Manchester City នៅ​មិនទាន់​បង្ហាញ​ព័ត៌​មាន​លម្អិត​​របស់​កីឡាករ​ Meshino នៅឡើយទេ។

Meshino រក​បាន​គ្រាប់បាល់ ៣គ្រាប់​ ក្នុងការ​បង្ហាញ​ខ្លួន​​ ១២លើក​នៅ​ក្នុងលីគជប៉ុន​ក្នុង​រដូវកាលនេះ​។

លោក Pep Guardiola និងក្លឹប City បាន​ព្យាយាម​ជៀស​ភាព​មមាញឹក​នៅ​ថ្ងៃបិទ​ទីផ្សារ​ដោះដូរ​កីឡាករ ដោយ​ចុះ​កុងត្រា​ជាមួយ​កីឡាករ Joao Cancelo ពីក្លឹប Juventus កាលពីថ្ងៃពុធ។

កីឡាករ​ខ្សែការពារ​ឆ្វេង Angelino និងខ្សែបម្រើ Rodri បាន​ប្ដូរ​មក​ទឺកដី Etihad Stadium កាលពី​ដើមអំឡុងពេល​ដោះដូរ​កីឡាករ ហើយ​អាច​នឹង​ចូលលេង​ជាលើកដំបូង​ពេល​ប្រកួតជាមួយ​ក្លឹប West Ham នៅថ្ងៃសៅរ៍៕

 

‘Sane out for 6-7 months’ – Guardiola on eve of Manchester City EPL opener

មតិយោបល់