Lewandowski ថា​ Bayern មិន​មែន​ត្រូវការ​ត្រឹមតែ Sane ម្នាក់នោះទេ

តាមការយល់ឃើញ​របស់​កីឡាករ Robert Lewandowski ក្លឹប Bayern Munich ចាំបាច់ត្រូវមមាញឹក​ក្នុងការ​ទិញ​ដូរ​កីឡាករ​។

កីឡាករ Robert Lewandowski ជឿថា ទោះជា​ក្លឹប Bayern Munich ទិញ​បាន​កីឡាករ Leroy Sane ក៏​ពួកគេ​នៅ​តែត្រូវការ​កីឡាករ​ក្នុង​តំបន់​ប្រយុទ្ធ​ ២រូបបន្ថែម​ទៀត​ដែរ។

ក្លឹប​ជើងឯក​លីគ​កំពូល​អាល្លឺម៉ង់នេះ​​មាន​ពេល​រហូត​ដល់​ថ្ងៃទី២ ខែកញ្ញា​ដើម្បី​ដោះដូរ​កីឡាករ​​មក​ពង្រឹងក្រុម​របស់ខ្លួន​​ក្រោយការ​ចាកចេញ​របស់​កីឡាករ Franck Ribery, Arjen Robben និង James Rodriguez ដែលត្រូវវិលត្រឡប់​ទៅលេង​នៅ​ក្លឹប Real Madrid វិញ​បន្ទាប់ពី​បាន​ខ្ចីជើង​មក​លេង​បាន​ ២រដូវកាល​នៅ Bayern Munich។

កីឡាករ​វ័យជំទង់ Jann-Fiete Arp គឺជា​ខ្សែ​ប្រយុទ្ធ​តែម្នាក់គត់​ដែល​នឹង​មក​ចូលរួម​លេង​នៅ​ទឹកដី Allianz Arena ចាប់តាំងពីចុងរដូវកាលមុន។

កីឡាករស្លាប​របស់​ក្លឹប Manchester City គឺ Sane អាចជាជម្រើស​មួយ ប៉ុន្តែ Lewandowski គិតថា​ពួកគេ​ត្រូវការ​កីឡាករ​ថ្មី​ ៣រូប។

គេបាននិយាយ​ប្រាប់សារព័ត៌មាន Sport Bild ថា៖ “ទោះ​ជា​មាន Sane ក៏​យើង​នៅ​ត្រូវការ​​កីឡាករ​ស្លាប​ម្នាក់ទៀត​ដែរ។ ហើយ​យើង​ក៏​អាច​នឹង​ត្រូវការ​កីឡាករ​លេខ៦ ឬខ្សែបម្រើប្រយុទ្ធ​ផងដែរ”។

“យើង​បាន​បាត់បង់កីឡាករ ៣រូប​នៅ​ក្នុង​តំបន់​ប្រយុទ្ធ​​គឺ Franck Ribery, Arjen Robben និង James ហើយ​មក​ទល់​នឹង​ពេល​នេះ​យើង​នៅ​មិនទាន់​អាចបំពេញ​ចន្លោះ​នេះ​នៅឡើយទេ”។

 

អ្នកចាត់ការ​ក្លឹប Bayern គឺ​លោក Niko Kovac បាន​សុំ​អភ័យទោស​ពី​អ្នកចាត់ការ​ក្លឹប Man City គឺលោក Pep Guardiola កាល​ពី​សប្ដាហ៍​មុន​ ក្រោយពេល​ដែល​លោក​បាន​និយាយ​ជា​សាធារណៈ​ថា​លោក​មានទំនុកចិត្តថាអាច​ទិញ​កីឡាករ Sane បាន។

កីឡាករ​ជម្រើសជាតិ​អាល្លឺម៉ង់​រូបនេះ​ជាប់កុងត្រាជាមួយ​ក្លឹប Man City រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​ Man City បាន​​ខឹងសម្បារ​ចំពោះ​ដំណើរការ​បន្ត​កុងត្រាជាមួយ​កីឡាករ​រូប​នេះ។

ក្លឹប Bayern ក៏​មាន​ព័ត៌​មាន​ថា​ចាប់អារម្មណ៍​ចង់​បាន​កីឡាករ Gareth Bale របស់​ក្លឹប Real Madrid និង​កីឡាករ​ស្លាប Hakim Ziyech របស់​ក្លឹប Ajax ដែរ៕

 

Disrespectful? Kolscielny rips off Arsenal shirt to reveal Bordeaux jersey

មតិយោបល់