Messi ធ្វើចំណាត់ថ្នាក់​កីឡាករ​ឆ្នើម​ជាងគេ​បំផុត​៧រូប រួម​ទាំងរូបគេផងដែរ

Lionel Messi ឋិត​ក្នុងចំណោម​កីឡាករ​ដែល​ឆ្នើម​បំផុត​ក្នុង​លោក ដែល​ប្រហែល​ជា​ពិបាក​នឹង​រក​កីឡាករ​រូប​ណា​ផ្សេង​ទៀត​មក​ប្រៀបប្រដូចជាមួយ​ទម្រង់លេងរបស់គេណាស់ ប៉ុន្តែ​ការ​ប្រជែង​រវាង​គេជាមួយ​កីឡាករ Cristiano Ronaldo ក៏​ហាក់​ដូចជា​ធ្វើឱ្យ​គេ​នៅ​មិនសុខ​ដែរ។ មូលហេតុនេះ​ហើយ ទើប​នៅ​ក្នុង​ការ​ធ្វើចំណាត់ថ្នាក់ គេបានដាក់​រូបគេ​ខ្លួន​ឯង ជាមួយ​ Ronaldo នៅលើគេ​បំផុត។

សារព័ត៌​មាន Don Balon បានធ្វើសេចក្ដីរាយការណ៍ថា Messi បានកំណត់ចំណាត់ថ្នាក់​កីឡាករ​ ៧រូប ដែលគេចាត់ទុកថាជា​កីឡាករឆ្នើម​បំផុតក្នុងលោក ដោយគេបានដាក់ឈ្មោះគេជាមួយ CR7 នៅខាងលើគេបំផុត គឺឈរ​នៅទីតាំង​ស្មើគ្នា។

បន្ទាប់មកទៀត​មានកីឡាករ Kylian Mbappe របស់​ក្លឹប Paris Saint-Germain (PSG) ដែល Messi និង​អ្នកគាំទ្រទូទៅ​ឱ្យ​តម្លៃថា​ជា​កីឡាករ​ឆ្នើម​ដោយសារ​ទម្រង់​លេង​ល្អ​របស់គេ ទាំង​នៅ​វ័យក្មេង។

‘Messi can not do it alone’ – Argentina fans review the semi final loss against Brazil

កីឡាករ​ ៣រូប​បន្ទាប់​មកទៀត​រួម​មាន Neymar, Sergio Aguero និង Luis Suarez ដែល​សុទ្ធ​តែ​ជា​កីឡាករ​ដែល Messi ស្គាល់​យ៉ាង​ច្បាស់។

ចុងក្រោយ កីឡាករ​ដែល​ឈរ​នៅ​លេខ​រៀងទី៧ គឺ Eden Hazard របស់​ក្លឹប Real Madrid ដែល​ច្បាស់ជា​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ Messi នៅលើទីលាន​ប្រកួត​លីគ​កំពូលអេស្ប៉ាញ​នៅពេល​ណាមួយ​ក្នុងរដូវកាល​ក្រោយ​នេះ​យ៉ាង​ប្រាកដ។

អ្វី​ដែលគួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ គឺកីឡាករ Antoine Griezmann របស់ Barcelona មិន​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ​ទេ៕

មតិយោបល់