កីឡាករព័រទុយហ្កាល់ក្មេងៗ ៧នាក់ទៀត ដែលនឹងមានតម្លៃខ្លួនយ៉ាងថ្លៃ នៅចុងរដូវកាលនេះ

ដូចលោកអ្នកបានដឹងស្រាប់ហើយថា Joao Felix ចូលរួម​ជាមួយ​ Atletico Madrid ក្នុងតម្លៃផ្ទេរ ១២៦លានអឺរ៉ូ!

បន្ទាប់ពីការផ្ទេរទៅកាន់ Atletico Madrid របស់កីឡាករខ្សែប្រយុទ្ធព័រទុយហ្កាល់ វ័យ ១៩ឆ្នាំរូបនេះ សារព័ត៌មានបរទេសជាច្រើន ក៏បានចាប់អារម្មណ៍ថា នឹងមានកីឡាករសញ្ជាតិព័រទុយហ្កាល់វ័យក្មេង ៧នាក់ទៀត ដែលនឹងអាចមានតម្លៃខ្លួនផ្ទេរយ៉ាងថ្លៃ នៅចុងរដូវកាលនេះ។ ការដែលមានតម្លៃថ្លៃ ពីព្រោះតែចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗ ចំពោះទម្រង់លេងដ៏ល្អរបស់ពួកគេ។

កីឡាករទាំង ៧នាក់នោះ រួមាន៖

១. Francisco Ferro ខ្សែបម្រើកណ្តាលខាងក្រោយ វ័យ ២២ឆ្នាំ

កីឡាករព័រទុយហ្កាល់ របស់ក្លឹប Benfica នេះ ត្រូវបានគេប្រដូចទៅនឹងអតីតខ្សែការពារកណ្តាលប្រេស៊ីល Carlos Mozer។ បច្ចុប្បន្ន មានក្លឹបចំនួន ៤ ដែលកំពុងចង់បានរូបគេ ដែលក្នុងនោះ មានដូចជា Real Madrid, Liverpool, Manchester City និង Napoli។

២. Florentino Luis ខ្សែបម្រើការពារកណ្តាល វ័យ ១៩ឆ្នាំ

កីឡាករព័រទុយហ្កាល់ របស់ក្លឹប Benfica រូបនេះ ត្រូវបានគេប្រដូចទម្រង់លេងទៅនឹង កីឡាករបារាំង N’Golo Kante នៃក្លឹប Chelsea។ បច្ចុប្បន្នមានក្លឹបធំៗ ៣ ដែលកំពុងចង់បានគេ ដោយក្នុងនោះ រួមមាន Manchester City, PSG និង Roma។

៣. Wenderson Galeno ខ្សែបម្រើស្លាប វ័យ ២១ឆ្នាំ

កីឡាករព័រទុយហ្កាល់ របស់ក្លឹប FC Porto រូបនេះ ត្រូវបានគេចាត់ទុកថា ដូចជាតួសម្តែង Hulk ដែលមានកម្លាំងខ្លាំងមហិមា ក្នុងការប្រជែងជាមួយកីឡាករផ្សេងទៀត។ បច្ចុប្បន្ន មានក្លឹប ៣ចង់បានរូបនេះ ដោយក្នុងនោះ រួមមាន Lille, Nantes និង Reading។

៤. Digo Leite ខ្សែបម្រើក្រោយ វ័យ ២០ឆ្នាំ

កីឡាករព័រទុយហ្កាល់ របស់ក្លឹប FC Porto នេះ ត្រូវបានគេប្រៀបប្រដូចទៅនឹង Ricardo Carvalho។ បច្ចុប្បន្ន មានក្លឹបធំៗ ៤ កំពុងត្រូវការគេ ដោយក្នុងនោះ រួមមាន Liverpool, Manchester City, Arsenal និង Borussia Monchengladbach។

៥. Wendel ខ្សែបម្រើកណ្តាល វ័យ ២១ឆ្នាំ

កីឡាករព័រទុយហ្កាល់ របស់ក្លឹប Sporting CP រូបនេះ ត្រូវបានគេប្រដូចទៅនឹង Arthur Melo។ បច្ចុប្បន្ន មានក្លឹបចំនួន ៤ ដែលកំពុងចង់បានរូបគេ ដោយក្នុងនោះ រួមមានPSG, Inter Milan, Crystal Palace និង CSKA Moscow។

៦. Francisco Trincao ខ្សែបម្រើស្លាប វ័យ ១៩ឆ្នាំ

កីឡាករព័រទុយហ្កាល់ របស់ក្លឹប Braga រូបនេះ ត្រូវបានគេប្រដូចទៅនឹង កីឡាករ Simao Sabrosa។ បច្ចុប្បន្ន មានក្លឹបធំៗចំនួន ៥ដែលចង់បានរូបគេ ដោយក្នុងនោះរួមមាន Manchester City, Arsenal, Juventus, Roma និង RB Leipzig។

៧. Bruno Tabata ខ្សែបម្រើស្លាបវ័យ ២២ឆ្នាំ

កីឡាករព័រទុយហ្កាល់ របស់ក្លឹប Portimonense រូបនេះ កំពុងត្រូវបានក្លឹប មួយចំនួនចង់បាន ដោយក្នុងនោះរួមាន Benfica, Porto, Lazio និង Villarreal ។

Cristiano Ronaldo nurtures speed with sprint training in Portugal

ប្រភព៖ bleacher report

មតិយោបល់