ការចាប់​ឆ្នោត​ UCL ២០១៨-១៩វគ្គ៨ក្រុម

ការប្រកួត​យូហ្វា​ឆេមពានស៍​លីគ​រដូវកាល២០១៨-១៩ បាន​ឈាន​មក​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​ហើយ ហើយ​ក្រុម​ទាំង៨​នេះ នឹង​ដឹង​ថា​ក្លឹប​ណាមួយ​ជា​គូ​ប្រកួត​របស់ពួកគេ​ក្នុង​ការ​ចាប់ឆ្នោត​មួយ​ដែល​នឹង​ធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃទី១៥ ខែ​មីនានេះ។

ការ​ចាប់ឆ្នោត​វគ្គ​៨ក្រុម​ចុងក្រោយ​​ ការប្រកួត​យូហ្វា​ឆេមពានស៍​លីគ​​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ប្រិយមិត្ត​តែង​តែ​ទន្ទឹង​រង់ចាំ​ទស្សនា។ ការ​ចាប់ឆ្នោតនេះ​មិនត្រឹមតែ​​កំណត់​គូ​ប្រកួត​ ៤គូ​បន្ទាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា​តើ​ក្រុម​ណា​ខ្លះ​ដែល​អាច​ប៉ះ​គ្នា​នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ខាង​ក្រោម​នេះគឺ​ជា​ព័ត៌មាន​បន្ថែម​ទៀតអំពីការ​ចាប់ឆ្នោតនេះ៖

ក្រុម​ដែល​ត្រូវចាប់ឆ្នោតចាប់គូ

ក្លឹប AFC Ajax, Barcelona, Juventus, Liverpool, Manchester City, Manchester United, Porto និង Tottenham.

ពេល​វេលាចាប់ឆ្នោត

ថ្ងៃទី១៥ ខែមីនា នៅទីក្រុង Nyon ប្រទេសស្វ៊ីស នៅម៉ោង ០៦:០០ នាទីល្ងាច ម៉ោងនៅកម្ពុជា

ប្រភព​ដែល​អាចទស្សនាបាន

ប្រ៊ុយណេ៖ Astro SuperSport,beIN Sports

កម្ពុជា៖ Goal.com

ឥណ្ឌូណេស៊ី៖ RCTI, K-Vision

ឡាវ៖ Goal.com

ម៉ាឡេស៊ី៖ Astro SuperSport, beIN Sports

មីយ៉ាន់ម៉ា៖ Skynet

ហ្វ៊ីលីពីន៖ Goal.com

សឹង្ហបុរី៖ beIN Sports, HubSports, mio Sports

ថៃ៖ Goal.com

លោកអ្នក​ក៏អាចតាមដានទស្សនាការ​ចាប់ឆ្នោតនេះ​នៅក្នុង LIVE Blog នៅលើគេហទំព័រ foxsportsasia.com ផងដែរ៕

 

63638

មតិយោបល់