Neymar ទូរស័ព្ទទៅ Barcelona ឲ្យ​ទិញ​រូបគេ​ពី PSG?

កីឡាករ Neymar ពេល​នេះ​មិន​សប្បាយចិត្ត​នៅ Paris St-Germain នោះទេ​ ហើយ​ឮថា​គេ​បាន​ទូរស័ព្ទទៅក្លឹប​យក្សកាតាឡង់ Barcelona ៥ ដង ក្នុង​បំណងជំរុញ​ឲ្យ​ក្លឹប​មួយ​នេះ​ចុះកុងត្រា​យក​រូបគេ​ត្រឡប់​ទៅវិញ។

កាសែត El Mundo បាន​រាយការណ៍ថា កីឡាករ​វ័យ​ ២៦ ឆ្នាំ​រូបនេះ ពេល​នេះ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​បន្ត​លេង​នៅទឹក​ដី​ប៉ារីសទៀត​នោះទេ ហើយ​ដែល​ពេល​នេះ ឪពុក​រ​បស់​គេ​ដែល​ជា​ភ្នាក់​ងារ​របស់​គេ​ផង​នោះ បាន​នឹង​កំពុង​ចរចារ​ជាមួយ Barcelona ដោយសង្ឃឹម​ថា​នឹង​អាច​ជួយ​ឲ្យ​ Neymar ​ត្រឡប់​មក​ទឹកដី Nou Camp វិញ។

ការ​មិន​សប្បាយ​ចិត្ត​របស់ Neymar មើល​ទៅគឺកើត​ចេញពី​អារម្មណ៍​យល់​ថា គ្មាន​អ្វីថ្មីទៀត​នៅ​ PSG។

កីឡាករខ្សែ​ប្រយុទ្ធសញ្ជាតិប្រេស៊ីល​រូប​នេះ​បាន​ចាក​ចេញពី​ Barcelona ទៅចូលរួមជាមួយ PSG នៅឆ្នាំ ២០១៧ នៅ​ពេល​ដែលលក្ខខណ្ឌទិញ​ផ្តាច់​របស់​គេ​មានតម្លៃ ២២២ លាន​អឺរ៉ូ បាន​ត្រូវ​រ៉ូវគ្នា ដែល PSG ត្រូវ​បង់​ឲ្យ Barcelona ក្នុង​ ១ ឆ្នាំ ៤០លានអឺរ៉ូ។

ពេល​នេះវា​នឹង​ជារឿង​មួយ​ដែល​ស្មុក​ស្មាញ រវាង Barca និង Neymar ព្រោះថា​ពួកគេ​កំពុង​មាន​ក្តីក្តាំ​រដ្ឋប្បវេណីជាមួយគ្នា​ផង​ដែលនឹង​ត្រូវឡើង​តុលាការ​នៅ​ថ្ងៃទី ៣១ មករា នេះហើយ ដោយ​ Barca ត្រូវបាន Neymar ចោទថា​មិន​បាន​បង់​ប្រាក់​រង្វាន់​បន្ថែម​តាម​ការសន្យា។

ចំណែក​ឯ Barcelona វិញ ពួកគេ​បាន​អះអាង​ថា​អ្វីដែល​ពួកគេ​ធ្វើ​ដោយ​មិនបង់​លុយ​ ២៦.៧ លានអឺរ៉ុ ឲ្យទៅកីឡាករ​រូបនេះគឺត្រឹម​ត្រូវហើយ ព្រោះថា​ពេល​នោះ Neybar បាន​ជួប​ចរចា​ជាមួយ​នឹង​ក្លឹប PSG មុនរួច​ទៅហើយ៕

 

មតិយោបល់