តួ​លេខ​មួយ​ចំនួន​របស់​ REAL MADRID ធ្លាក់​ចុះ​ខ្លាំង​​ក្រោយ​ការ​ចាក​ចេញ​របស់ RONALDO

ក្លឹប Real Madrid ហាក់​ដូច​ជា​មិន​សូវ​ទទួល​បាន​លទ្ធផល​សម​ប្រកប​ប៉ុន្មាន​ទេ ក្រោយ​ការ​ចាក​ចេញ​របស់​ម៉ាស៊ីន​រក​គ្រាប់​​សញ្ជាតិ​ព័រ​ទុយ​ហ្កាល់​របស់​ខ្លួន​ ប៉ុន្តែ​តួ​លេ​ខ​ចំនួន​អ្នក​ទស្សនា​នៅ​កីឡដ្ឋាន​​ Bernabeu ក្នុ​ងរដូវ​កាល​នេះ​​ក៏​ជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​គួរ​បារម្ភ​ដែរ។

បច្ចុប្បន្ន​នេះ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៥ ក្នុង​តារាង La Liga ដោយ​មាន​ ៣០ពិន្ទុ​ក្រោយ​ប្រកួត​បាន ១៨ប្រកួត តាម​ពី​ក្រោយ​គូ​ប្រជែង​គឺ​ក្លឹប Barcelona ដល់ទៅ​ ១០ពិន្ទុ។

មួយ​ផ្នែក​ធំ​នៃ​ការ​ធ្លាក់​ចុះ​​របស់​​ក្លឹប Real Madrid គឺ​បណ្ដាល​មក​ពី​​​​​​អវត្ត​មាន​កីឡាករ​ Cristiano Ronaldo ដោយ​ពួក​គេ​រក​បាន​ត្រឹម​តែ​គ្រាប់​បាល់ ២៦គ្រាប់​ប៉ុណ្ណោះ​ ក្នុ​ងការ​ប្រកួត​ ១៨លើក។ សូម្បី​តែ​កីឡាករ Lionel Messi ម្នាក់​ឯង​ ក៏​បាន​រួម​ចំណែក​រក​​គ្រាប់​បាល់ក្នុង​លីគ La Liga រដូវ​កាល​នេះ​លើស​ចំនួន​គ្រាប់​បាល់​សរុប​របស់​ក្លឹប​ Real Madrid ទៅ​ទៀត។

យ៉ាង​ណាមិញ​ លទ្ធផល​នៅ​លើ​ទីលាន​ប្រកួត​​មិន​មែន​​បញ្ហា​តែ​មួយ​របស់​ក្លឹប Real Madrid នោះ​ទេ ព្រោះ​​ការ​ចាក​ចេញ​​របស់​ Ronaldo នឹង​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ក្រុម បាន​​ញុំាង​ឲ្យ​ចំនួន​អ្នក​ទស្សនា​នៅ​​កីឡ​ដ្ឋាន​ Bernabeu ​ធ្លាក់​ចុះ​ខ្លាំង។

ដូច​ដែល​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​ reddit ឈ្មោះ kazcmot បាន​ចង្អុល​បង្ហាញ​ ចំនួន​អ្នក​ចូល​ទស្សនា​​​ការ​ប្រកួត​របស់​ក្លឹប Real Madrid ជា​មធ្យម​ក្នុ​ងរដូវ​កាល​នេះ​ធ្លាក់​ចុះ​ជាង​ ៥០០០នាក់​បើ​ធៀប​នឹង​ចំនួន​អ្នក​ទស្សនា​កាល​ពី​រដូវ​កាល​មុន​ ដែល​រួម​បញ្ចូល​​ចំនួន​អ្នក​ទស្សនា​ទាប​បំផុត​​ស្ទើរ​តែ​ជាប់​កំណត់​ត្រា​ក្នុ​ងការ​ប្រកួត​ជា​មួយ​ក្លឹប​ Getafe ដែល​មាន​ត្រឹម​តែ​ ៤៨ ៣៤៦​នាក់​ប៉ុណ្ណោះ។

ខាង​ក្រោម​​នេះ​គឺ​ជា​តួលេខ​លំអិត​​នៃ​ចំនួន​អ្នក​ទស្សនា​នៅ​កីឡ​ដ្ឋាន Bernabeu ក្នុង​អំឡុង​ពីរ​រដូវ​កាល​កន្លង​មក៖

ខាង​ក្រោម​នេះ​គឺ​ជា​តួ​លេខ​ចំនួន​អ្នក​ទស្សនា​​​ក្នុង​រដូវ​កាល​នេះ៖

ការ​ប្រែ​ប្រួល​ចំនួន​អ្នក​ទស្សនា​​ការ​ប្រកួត​ក្នុង​ទឹកដី​ដ៏​គួ​រឲ្យ​ព្រួ​យ​បារម្ភ​នេះ​​​​ (ចំពោះ​ការ​ប្រកួត​ទាំង​ក្នុ​ងលីគ និង​ការ​ប្រកួត​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត) រួម​ផ្សំ​គ្នា​​នឹង​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ក្រុម​។ ប៉ុន្តែ​មូល​ហេតុ​ដ៏​សំខាន់​មួយ​ទៀត​នោះ​ ក៏​បណ្ដាល​មក​ពី​​​មូល​ហេតុ​ដែល​​ក្លឹប​នេះ​មិន​អាច​រក​បាន​អ្នក​ជំនួស​ដែល​មាន​ចិត្ត​សាស្ត្រ​​ចង់​ឈ្នះ​ដូច​ Cristiano Ronaldo នឹង​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​​មិន​អាច​រក​បាន​កីឡាករ​ដែល​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ដូច​ជា​រូប​គេ៕

(ស្ថិតិ​​ទទួល​បាន​ពី​ប្រភព transfermarkt.com/wikipedia)

មតិយោបល់