ភ្នំពេញក្រោន បញ្ចេញឯកសណ្ឋានថ្មីនៅថ្ងៃប្រកួតបើកឆាកលីគកំពូលកម្ពុជាទល់អគ្គីសនី

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈមានការប្រកួតចំនួន៦គូ ដោយនៅសប្តាហ៍ទី១មាន៣ប្រកួតត្រូវលេងនៅថ្ងៃសៅរ៍ ហើយ៣ប្រកួតទៀតត្រូវលេងនៅថ្ងៃអាទិត្យ។

រូបភាព ភ្នំពេញក្រោន

ដោយឡែកនៅថ្ងៃនេះ ក្លឺបបាល់ទាត់ភ្នំពេញក្រោន ក៏បានបញ្ចេញឯកសណ្ឋានថ្មីរបស់ខ្លួនផងដែរសម្រាប់ការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ នៅរដូវកាលនេះ។ សម្រាប់អាវថ្មីរបស់ក្រុមជើងឯក៦សម័យមាន២ពណ៌គឺ ពណ៌ក្រហមជាឯកសណ្ឋានប្រកួតនៅក្នុងដី សម្រាប់ពណ៌បៃតងគឺសម្រាប់ប្រកួតនៅក្រៅផ្ទះ។

រូបភាព ភ្នំពេញក្រោន

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញការប្រកួតផ្លូវការថា ការប្រកួតនៅថ្ងៃសៅរ៍ រួមមាន៖ ក្រុមយុវជនបាទី ប៉ះក្រុមកងយោធពលខេមរភូមិន្ទ ដែលជាអតីតក្រសួងការពារជាតិ, វិសាខា ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភ្នំពេញក្រោន ប៉ះ អគ្គិសនីកម្ពុជា។

​សម្រាប់​កាលបរិច្ឆេទ​នៃ​ការប្រកួត​លី​គ​កំពូល​រដូវ​កាល​២០២០ គឺ​គ្រោង​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដោយ​ការប្រកួតសន្សំពិន្ទុ មានចំនួន១៣សប្តាហ៍ សម្រាប់ជើងទី១ និង១៣សប្តាហ៍ទៀត សម្រាប់ជើងទី២ សរុប២៦សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ កុម្ភៈ និងគ្រោងបញ្ចប់នាថ្ងៃទី២៥ ខែតុលា ខាងមុខ។

‘I never said he’d be ready’ – Solskjaer on Ighalo vs Chelsea

មតិយោបល់