កុំភ្លេច! ស្អែកនេះការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី២០២០​​ ចាប់ផ្ដើមហើយ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈមានការប្រកួតចំនួន៦គូ ដោយនៅសប្តាហ៍ទី១មាន៣ប្រកួតត្រូវលេងនៅថ្ងៃសៅរ៍ ហើយ៣ប្រកួតទៀតត្រូវលេងនៅថ្ងៃអាទិត្យ។

រូបភាព CNCC

សម្រាប់​ក្រុមទាំង ១៣ដែលចូលរួមប្រកួតប្រជែងមានដូចជា ព្រះខ័ន​រាជ​ស្វាយរៀង​, វិសាខា​, ណាហ្គា​វើ​ល​ដ៏​, បឹងកេត​, អង្គ​រថា​យ​ហ្គឺ​រ​, ភ្នំពេញ​ក្រោ​ន​, ក្រសួងការពារជាតិ​, សូល​ទី​ឡូ​អង្គរ​, គិរីវង់​សុខ​សែន​ជ័យ​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​, អគ្គិសនី​កម្ពុជា​, អគ្គ​.​នគរបាល​ជាតិ និង​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញការប្រកួតផ្លូវការថា ការប្រកួតនៅថ្ងៃសៅរ៍ រួមមាន៖ ក្រុមយុវជនបាទី ប៉ះក្រុមកងយោធពលខេមរភូមិន្ទ ដែលជាអតីតក្រសួងការពារជាតិ, វិសាខា ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភ្នំពេញក្រោន ប៉ះ អគ្គិសនីកម្ពុជា។ ចំពោះការប្រកួតនៅថ្ងៃអាទិត្យ មាន៣ប្រកួតដែរ ដែលជាការជួបគ្នារវាងក្រុមអង្គរថាយហ្គឺរ ប្រកួតជាមួយបឹងកេត, អាស៊ីអឺរ៉ុបយូណាយធីត ជួប គីរីវង់សុខសែនជ័យ ខណៈក្រុមការពារម្ចាស់ដំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបប្រកួតជាមួយ សូលទីឡូអង្គរ។

​សម្រាប់​កាលបរិច្ឆេទ​នៃ​ការប្រកួត​លី​គ​កំពូល​រដូវ​កាល​២០២០ គឺ​គ្រោង​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដោយ​ការប្រកួតសន្សំពិន្ទុ មានចំនួន១៣សប្តាហ៍ សម្រាប់ជើងទី១ និង១៣សប្តាហ៍ទៀត សម្រាប់ជើងទី២ សរុប២៦សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ កុម្ភៈ និងគ្រោងបញ្ចប់នាថ្ងៃទី២៥ ខែតុលា ខាងមុខ។

រូបភាព CNCC

គួរឱ្យដឹងថា នារដូវកាលថ្មីនេះសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសអំពីការបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកផងដែរ ខណៈឆ្នាំមុនក្រុមព្រះខ័នរាជស្វាយរៀងជាជើងឯកដោយទទួលបានប្រាក់រង្វាន់ចំនួន ៦០លានរៀល និងចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup ផងដែរ ៕

Kevin Trapp’s Top 5 Saves of the 2019/20 Bundesliga season so far

 

មតិយោបល់