Man City កំណត់ឈ្មោះ​កីឡាករពី Bundesliga ដែលអាចជំនួសកន្លែង Aguero បាន​

មាន​សេចក្តីរាយការណ៍ចចាមអារ៉ាម​មក​ថា Manchester City បាន​កំណត់​គោលដៅ​កីឡាករ ដែល​អាច​ជំនួស​កន្លែងរបស់ខ្សែប្រយុទ្ធ Sergio Aguero បាន​ហើយ! កីឡាករម្នាក់នោះ ជាកីឡាករ​ដែលកំពុងលេងនៅ​លីគក្នុងប្រទេសអាល្លឺម៉ង់ Bundesliga។

តាម​សេចក្តីរាយការណ៍របស់ as per 90min.com Man City បាន​កំណត់ថា Erling Haaland ដែលកំពុងលេងនៅ Borrusia Dortmund មានគុណតម្លៃ​អាច​ជំនួស Sergio Aguero បាន​ ប្រសិន​ថ្ងៃណាមួយ ក្លឹប​ត្រូវបាត់បង់ Aguero នោះ។

Haaland រក​បាន​គ្រាប់​បាល់​ហ៊ែតទ្រីគ​ក្នុង​ការ​ប្រកួត​ដំបូង​របស់ខ្លួន​នៅ Dortmund

តាម​ប្រភពដដែល​ ទោះបីជា Aguero មិន​ទាន់​មាន​បំណង​ចាកចេញទៅណា ប៉ុន្តែនេះគឺជាការ​ត្រៀម​ខ្លួន​របស់ Man City ប៉ុណ្ណោះ ព្រោះថាពេលនេះ ខ្សែប្រយុទ្ធអាស្សង់ទីនរូបនេះ មាន​វ័យ ៣១ឆ្នាំទៅហើយ។

5 goals in 56 minutes: Erling Haaland already making history in the Bundesliga

សូម​រម្លឹកថា Aguero បានផ្ទេរពី Atletico Madrid មក​កាន់ Man City តាំងពីឆ្នាំ ២០១១។​​ ជាទូទៅ គេគឺជាកីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាងគេ ក្នុងក្រុម។ គិត​មក​ដល់​ពេលនេះ Aguero បាន​រកគ្រាប់បាល់ឲ្យ City ចំនួន ២៥២គ្រាប់ ក្នុងការបង្ហាញខ្លួន​ចំនួន ៣៦៣ប្រកួត៕

មតិយោបល់