សាលាបាល់ទាត់អន្តរជាតិ BIFA សម្ភោធជាផ្លូវការ ខណៈ Roberto Carlos មិនមានវត្តមាននៅកម្ពុជា

BIFA Cambodia គឺជាសាលាបាល់ទាត់អាជីពដំបូងគេដែលនឹងមានវត្តមាននៅប្រទេសកម្ពុជា ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលបាល់ទាត់កម្រិតអាជីពសម្រាប់សិស្សដែលមានអាយុពី៤-១៨ឆ្នាំ។ គ្រូបង្វឹក BIFA ទាំងអស់សុទ្ធតែជាអតីតកីឡាករអន្តរជាតិឬគ្រូបង្វឹកអន្តរជាតិដែលមានសមត្ថភាព។ សាលបាល់ទាត់នេះនឹងផ្តោតលើការអភិវឌ្ឍកីឡាករម្នាក់ៗបន្ទាប់មកបណ្តុះបណ្តាលពួកគេឱ្យធ្វើការជាក្រុម។

នៅក្នុងសន្និសិទស្តីអំពីការប្រកាសបើកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជាជាផ្លូវការដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ខែកុម្ភៈកាលពីម្សិលមិញនេះ តាមការគ្រោងទុកគឺនឹងមានវត្តមានអតីតខ្សែការពារស្លាបឆ្វេង Roberto Carlos មកកាន់ប្រទេសកម្ពុជា គឺដើម្បីបើកដំណើរការសាលានេះតែម្តង។

ដោយឡែក សម្រាប់កម្មវិធីកាលពីម្សិលមិញ បុរសដែលមានរហស្សនាម ជើងឆ្វេងគ្មានស្រមោល មិនមានវត្តមាននៅកម្ពុជាទេ ប៉ុន្តែមានតំណាងមកជំនួស ដោយសារតែមានមូលហេតុផ្ទាល់ខ្លួន។ យ៉ាងណាក្តីបើតាមប្រភពមួយចំនួននៅក្នុងកម្មវិធីកាលពីម្សិលមិញបានបង្ហើបថា អតីតសមាជិក​ Real Madrid រូបនេះខ្លាចមានបញ្ហាដោយសារឥឡូវនេះនៅតំបន់អាស៊ីរបស់មានបញ្ហាជំងឺវីរ៉ូសកូរូណា ដោយនេះជាហេតុធ្វើឱ្យរូបគេត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ។

គួរឱ្យដឹងថា សាលាបាល់ទាត់នេះបង្កើតទ្បើងដើម្បីរួមចំណែកជួយឲ្យវិស័យបាល់ទាត់ នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជួយបង្កើនមុខមាត់ប្រទេសកម្ពុជាលើឆាកកីឡាអន្តរជាតិស្របទៅតាមស្តង់ដារអន្តរជាតិផងដែរ។

Highlights – Vissel Kobe vs Johor Darul Ta’zim

មតិយោបល់