សោកស្តាយ! ព្រះខ័នរាជស្វាយរៀង ចាញ់ជើងខ្លាំង Ceres Negors ៤-០ ថ្ងៃបើកឆាក AFC Cup 2020

កាលពីម្សិលមិញ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ ជើងឯកលីគកំពូលហ្វីលីពីន Ceres Negors ដោយលទ្ធផល ៤ទល់០ ក្នុងជំនួបដំបូងប្រចាំពូល G នៃពានរង្វាន់ AFC Cup 2020។

រូបភាព AFC Cup

៤គ្រាប់របស់ម្ចាស់ផ្ទះរកបាននៅវគ្គទី១ ចំនួន ២គ្រាប់ ដោយកីឡាករ​ Takashi Odawara នៅនាទី១២ និងគ្រាប់ទី២ ដោយកីឡាករ Joshua Grommen នៅនាទី១៤ ហើយ២គ្រាប់ទៀតរកបានដោយកីឡាករ Bienvenido Maranon នៅនាទី៥៥ និង៧០។

រូបភាព AFC Cup

គួរឱ្យដឹងថា គិតមកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅបាតតារាងក្នុងពូល G បណ្ដោះអាសន្ន ខណៈ Ceres Negors មាន៣ពិន្ទុឈរកំពូលតារាងជាមួយ Bali United ហើយ Than Quang Ninh នៅលេខ៣។

Highlights – Ceres Negros vs Preah Khan Reach Svay Rieng FC

មតិយោបល់