លោក Pele បាក់ទឹកចិត្ត​ខ្លាំង​ ​ព្រោះ​បញ្ហាសុខភាព

កូន​ប្រុស​របស់​លោក Pele គឺលោក Edinho បាន​ឲ្យ​ដឹងថា ស្តេចបាល់ទាត់​ដែលជាឪពុក​របស់លោក គឺលោក Pele កំពុងតែមានអារម្មណ៍បាក់ទឹកចិត្តខ្លាំង ដោយការអៀន​ខ្មាស់ ព្រោះតែលោក​ត្រូវប្រើ​ឧបករណ៍ជំនួយការដើរ បន្ទាប់ពីបានវះកាត់​ត្រកៀក​ហើយ។​

កូនប្រុស​របស់លោក Pele បានអះអាងថា ឪពុក​របស់គាត់ ដែលនឹងមានអាយុ ៨០ឆ្នាំ នៅខែតុលាខាងមុខ បានអៀន​ខ្មាស់មិនចង់ហ៊ានដើរចេញពីផ្ទះទេ ដោយសារបញ្ហា​ត្រកៀក ដែល​ត្រូវតម្រូវឲ្យគាត់ប្រើឧបករណ៍ជំនួយ​ពេលដើរម្តងៗ។

លោក Edinho បាន​ប្រាប់សារព័ត៌មាន GloboEsporte.com ពីស្ថានភាពរបស់ឪពុកដែលជាជើងឯកបាល់ទាត់ពិភពលោក​ ៣សម័យកាល យ៉ាងដូច្នេះថា៖ «គាត់​មាន​ភាពទន់​ខ្សោយ​ក្នុងការ​ចល័តខ្លួន។ គាត់​ត្រូវផ្លាស់ប្តូរត្រកៀក ហើយ​គឺមិនអាចស្តារនិតិសម្បទារបានគ្រប់គ្រាន់ដែរ។ គាត់មានបញ្ហាក្នុងការចល័តខ្លួន ហើយ​នេះគឺជាមូលហេតុដែលធ្វើឲ្យគាត់បាក់ទឹកចិត្ត។ យើងសាកស្រមៃមើល គាត់គឺជាស្តេច ដែល​តែងតែ​ស្វាហាប់ខ្លាំង ហើយ​ឥឡូវគាត់​ដើរមិនបានស្រួលបួល។ ដូច្នេះ គឺគាត់ខ្មាស់អៀន គាត់​មិនចង់ទៅក្រៅ មិនចង់ឲ្្យគេឃើញ ឬ មិនចង់ធ្វើអ្វីដែលទាក់ទងនឹងការចេញពីផ្ទះ។ គាត់ខ្មាស់អៀន គាត់ចង់នៅតែផ្ទះ»។

សូមរម្លឹកជូនថា លោក Pele បានចំណាយពេល ១៨ឆ្នាំ នៅ​ Santos ដោយ​បង្ហាញខ្លួនបានដល់ទៅ ១ ២៨១ប្រកួត និង​ស៊ុតបញ្ចូលទីបាន ១ ០៩១គ្រាប់។ គាត់នៅតែជាកីឡាករប្រេស៊ីល ដែល​ស៊ុតបញ្ចូលទីបានច្រើន​ជាងគេ ក្នុងក្រុមជម្រើសជាតិ ពោលគឺ ៧៧គ្រាប់។ ទាំងនេះហើយ ទើប​ធ្វើឲ្យ​លោក Pele ក្លាយជាព្រឹទ្ធចារ្យបាល់ទាត់ដ៏ល្អបំផុតគ្រប់ពេលរហូតមកដល់បច្ចុប្បន្ន៕

Will Philippe Coutinho be another Brazilian success at Bayern Munich?

មតិយោបល់