ភ្នំពេញក្រោន សម្រេចបញ្ចប់កុងត្រាជាមួយ សេង កុសែន ក្រោយបឹងកេត បញ្ចប់កិច្ចសន្យាជាមួយ ម៉ាត់ យ៉ាម៉ីន

កាលពីថ្ងៃអាទិត្យ ក្លិបបាល់ទាត់បឹងកេត បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់កម្ពុជា ក្រោយពីបានសម្រេចបញ្ចប់កិច្ចសន្យាកីឡាករ ម៉ាត់ យ៉ាមុីន ដោយ​សារ​អាកប្បកិរិយាប្រព្រឹត្តិខុសពី​ក្រមសីលធម៌​កីឡាករអាជីព។

ដោយឡែកកាលពីម្សិលមិញក៏មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែកីឡារលេងក្នុងតំណែងជាខ្សែការពារកណ្តាលរូបនេះមិនគោរពទៅតាមបទបញ្ជារផ្ទៃក្នុងរបស់ក្លឹប ហើយប្រាសចាកពីក្រមសីលធម៌ និងគោលការណ៍ការងាររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន។

ក្រុមជើងឯកលីគកំពូល៦សម័យពិតជាមានការសោកស្តាយជាខ្លាំងចំពោះបញ្ហាដែលបានកើតឡើងនេះ ហើយយើងសង្ឃឹមថានេះជាកីឡាករទាំងអស់ធ្វើការពិចារណាមុននឹងធ្វើអ្វីមួយ ព្រោះវាអាចប៉ះពាល់ទៅដល់បុគ្គលខ្លួនឯងផ្ទាល់ និងរូបភាពបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ៕

យ៉ាងណាក្តីយោងទៅតាមការឆ្លើយតបទៅតាមបណ្តាញសង្គមវិញ អតីទខ្សែបម្រើបឹងកេតខាងលើក៏បានបញ្ចេញសុំទោសនឹងបង្ហាញការសោកស្តាយរបស់ខ្លួនផងដែរ។

Highlights – FC Bayern München vs RB Leipzig

មតិយោបល់