លោក Klopp អាចយក Coutinho មកវិញ បើ​ទិញ​មិនបានកីឡាកររបស់ Bayern Leverkusen

Jurgen Klopp Philippe Coutinho Liverpool

ទោះបីជាលោក Jurgen Klopp បាន​ដឹកនាំ Liverpool ក្នុងរដូវកាលនេះ ឲ្យ​ដើរលើផ្លូវមួយ ដ៏សែនរលូន នៅ Premier League ប៉ុន្តែមានសេចក្តីរាយការណ៍មកថា លោក Klopp នៅតែមានមហិច្ឆតាក្នុងការទិញ​កីឡាករ​ថ្មីមក​បន្ថែមទៀត។ ហើយ​តាម​សេចក្តីរាយការណ៍ពីសារព័ត៌មានអាល្លឺម៉ង់ជាច្រើន គឺលោក Klopp ចង់បាន​ខ្សែបម្រើថែមម្នាក់ទៀត ពីក្របខណ្ឌ Bundesliga។

យោងតាម​សារព័ត៌មាន Express លោក​ Klopp ចង់បានខ្សែបម្រើរបស់ Bayer Leverkusen គឺ Kai Havertz ជាជម្រើស​ទី ១ ក្នុងការទិញ​ដូរ នៅចុងរដូវកាលខាងមុខ។ ប៉ុន្តែសម្រាប់កីឡាករម្នាក់នេះ ក៏ជាទីចាប់អារម្មណ៍នៃក្លឹប​ធំៗ ដូចជា Bayern Munich និង Manchester United ផងដែរ។

Liverpool’s Alisson practises in Rio with brother and fellow goalkeeper Muriel

ដូច្នេះ ប្រសិនបើ​ហង្សក្រហម​មិនអាចទិញបានខ្សែបម្រើវ័យ ២០ឆ្នាំនេះទេ គេក៏អាច​នឹង​នាំអតីតកីឡាកររបស់គេ គឺ Philippe Coutinho ត្រលប់​មក​វិញផងដែរ។ Coutinho ដែលពេលនេះ កំពុងលេងខ្ចីជើងនៅក្លឹប Bayern Munich ក្នុងក្របខណ្ឌ Bundesliga។ Barcelona កំណត់​តម្លៃ​​ខ្លួន Philippe Coutinho ដើម្បីដាក់លក់ឲ្យដាច់

គួរជម្រាបជូនថា ពេលនេះ គឺជាក្លឹបមួយ ដែល​ពោរពេញ​ទៅដោយកីឡាករ ដែលក្លឹប​ផ្សេងៗប្រាថ្នាចង់បាន មិនថាខ្សែប្រយុទ្ធ ខ្សែបម្រើ ឬ ខ្សែការពារនោះទេ! ប៉ុន្តែជាការកត់សម្គាល់ លោក Jurgen Klopp មិន​បាន​ស្តាប់សំណើរ​រឿង​លុយ​កាក់ ក្នុងការ​ចង់ផ្ទេរកីឡាករសំខាន់ៗទាំងនោះឡើយ៕

មតិយោបល់