ប្រិយមិត្ត១ម៉ឺន៣ពាន់នាក់មកស្វាគមន៍ Keisuke Honda បង្ហាញខ្លួនជាសមាជិក Botafogo ជាផ្លូវការ

កាលពីថ្ងៃសុក្រ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ក្រោមការទទួលស្វាគមន៍ពីអ្នកគាំទ្រ រាប់ពាន់នាក់នៅប្រលានយន្តហោះ ក្រោយសម្រេចការផ្លាស់ទៅកាន់ក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R។

យ៉ាងណាក្តីកាលពីម្សិលមិញនៅក្នុងពិធីប្រកាសបង្ហាញមុខជាផ្លូវការ ចំពោះអ្នកគាំទ្ររបស់ក្លឹប Botafogo F.R នៅកីឡដ្ឋាន Olimpico Nilton Santos ខ្សែបម្រើ Keisuke Honda ក៏បន្តទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់អ្នកគាំទ្រ ដោយមានអ្នកចូលរួមដល់ទៅ ១៣,០០០នាក់ឯណោះ។

គួរឱ្យដឹងថា អតីតសមាជិកក្រុមសាម៉ូរៃជប៉ុនរូបនេះនឹងពាក់អាវលេខ៤នៅក្លឹបអាជីពទី៨របស់ខ្លួន ខណៈដែលបច្ចុប្បន្នអាវនេះក៏កំពុងត្រូវបានដាក់លក់នៅលើទីផ្សារផងដែរ។

PSV thrash Willem II to close in on Eredivisie top four

មតិយោបល់