បច្ចុប្បន្នភាពនៃគ្រូបង្វឹក ដែលទទួលបានប្រាក់ខែច្រើន​ជាងគេ ក្នុងពិភពបាល់ទាត់

Five highest-paid managers in world football

ក្លឹប​ល្អ ក៏ត្រូវតែមានគ្រូបង្វឹក​ល្អដូចគ្នា! គ្រូបង្វឹក​ល្អ ក៏ជាគ្រូបង្វឹក​ដែល​មិនចំណាយ​ទេពកោសល្យក្នុងតម្លៃតិចតួចនោះដែរ។ ដូច្នេះគ្រូបង្វឹក​ដែលត្រូវបានពិភពលោក​ ចាត់ទុក​ថាមានទេពកោសល្យ​ល្អ បូករួមនឹងបទពិសោធន៍ជោគជ័យ​ក្នុងអាជីពជាច្រើន គឺសុទ្ធតែទទួលបានប្រាក់ខែគួរឲ្យ​កត់សម្គាល់។

នៅពេលនេះ យើងសូមលើកយក​នូវគ្រូបង្វឹក ៥នាក់ ដែល​មាន​ប្រាក់ខែខ្ពស់ជាងគេ ក្នុងចំណោម​គ្រូបង្វឹក​ផ្សេងៗទៀត ក្នុងពិភពបាល់ទាត់ ដែលគ្រូបង្វឹកទាំងនោះ រួមមាន៖

៥. លោក Zinedine Zidane ដឹកនាំក្លឹប Real Madrid៖ ប្រាក់ខែ ១៦.៨០លានអឺរូ ក្នុងមួយ​ឆ្នាំ។ 

 

៤. លោក Jurgen Klopp ដឹកនាំ Liverpool៖ ប្រាក់ខែ ១៧.៥២លានអឺរូ ក្នុងមួយឆ្នាំ។

៣. លោក Jose Mourinho ដឹកនាំ Tottenham Hotspur៖ ប្រាក់ខែ ១៧.៥២លានអឺរូ ក្នុងមួយឆ្នាំ។

 

២. Pep Guardiola ដឹកនាំ Manchester City៖ ប្រាក់ខែ ២៣.២៨លានអឺរូ ក្នុងមួយឆ្នាំ។

១. Diego Simeone ដឹកនាំ Atletico Madrid៖ ប្រាក់ខែ ៤៣.៦លានអឺរូ ក្នុងមួយឆ្នាំ ។

សូម​បញ្ជាក់ថា តួលេខប្រាក់ខែទាំងនេះ ត្រូវបាន​ស្រង់ចេញពី​សារព័ត៌មានបារាំង L’Equipe ដែល​ធ្វើបច្ចុប្បន្ន​តម្លៃប្រាក់ខែគ្រូបង្វឹក​ល្បីៗនៅអឺរុប៕

Bale ‘wants to be with us’ and ‘fight’ – Zidane

មតិយោបល់