អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ទៅដល់ប្រេស៊ីល ក្រោមការស្វាគមន៍ពីអ្នកគាំទ្រ Botafogo ជាច្រើន

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ក្រោមការទទួលស្វាគមន៍ពីអ្នកគាំទ្រ រាប់ពាន់នាក់នៅប្រលានយន្តហោះ ក្រោយសម្រេចការផ្លាស់ទៅកាន់ក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R។

Botafogo F.R ក៏គ្រោងនឹងធ្វើពិធីបង្ហាញមុខបុរសវ័យ ៣៤ឆ្នាំរូបនេះជាផ្លូវការ នៅចំពោះមុខអ្នកគាំទ្រ នាកីឡដ្ឋានរបស់ខ្លួនផ្ទាល់ Estadio Olimpico Nilton Santos ដែលផ្ទុកទស្សនិកជនបានប្រមាណ ៦ម៊ឺននាក់។

រូបភាព Botafogo

គួរឱ្យដឹងថា អតីតសមាជិកក្រុមសាម៉ូរៃជប៉ុនរូបនេះនឹងពាក់អាវលេខ៤នៅក្លឹបអាជីពទី៨របស់ខ្លួន ខណៈដែលបច្ចុប្បន្នអាវនេះក៏កំពុងត្រូវបានដាក់លក់នៅលើទីផ្សារផងដែរ។

‘Messi will finish his career at Barcelona’ – Guardiola

មតិយោបល់