តោះ! មកស្គាល់ពីប្រវត្តិខ្លះរបស់សមាជិកបរទេសថ្មី២រូបចុងក្រោយរបស់បឹងកេត

កាលពីម្សិលមិញ ក្លឹបបាល់ទាត់បឹងកេត បានប្រកាសនូវខ្សែប្រយុទ្ធថ្មី ២រូប គឺកីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Mothusi Gopane និងកីឡាករសញ្ជាតិប្រេស៊ីល Franc Santana Paiva សម្រាប់ត្រៀមការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០។

រូបភាព បឹងកេត

សម្រាប់ប្រវត្តិខ្លីៗរបស់សមាជិកថ្មីទាំង២រូបគឺ Mothusi Gopane គឺជាខ្សែប្រយុទ្ធស្លាប សញ្ជាតិអាហ្រ៊ិកខាងត្បូង វ័យ ២៨ឆ្នាំ។ Gopane ធ្លាប់លេងឱ្យក្លិបជាច្រើនក្នុងលីគកំពូលនៃប្រទេសកំណើតរបស់ខ្លួន ដូចជា Polokwane City, Supersport United, FS Stars និង Mbombela United ។

ចំណែកឯ Franc Santana Paiva វិញ គឺជាខ្សែប្រយុទ្ធកណ្តាល សញ្ជាតិប្រេស៊ីល វ័យ ២៧ឆ្នាំ ។ Franc ធ្លាប់លេងឱ្យក្លិបក្នុងប្រទេសប្រេស៊ីលជាច្រើន និងចុងក្រោយបង្អស់លេងឱ្យក្លិប Devolli ក្នុងក្របខ័ណ្ឌលីគទី២របស់ប្រទេសអាល់បានី។

រូបភាព បឹងកេត

គួរឱ្យដឹងថា សម្រាប់ការមកចូលរួមជាមួយក្លិបបឹងកេត Gopane នឹងប្រើប្រាស់លេខ ៥០ លើឯកសណ្ឋានរបស់ខ្លួន ខណៈដែល Franc នឹងប្រើប្រាស់លេខ ៩៩៕

Indo Sub: Data Preview – Inter vs Milan

មតិយោបល់