វិសាខា ចាញ់ BG Pathum United ៤ទល់នឹង៣ ក្នុងការប្រកួតមិត្តភាពទី២ត្រៀមរដូវកាលថ្មី

កាលពីពេលថ្មីៗណេះ វិសាខា បានបន្ដចេញទៅបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២០ ដែលនេះគឺជាលើកទី២ហើយសម្រាប់ក្រុមរងជើង​ឯក MCL ដែលធ្វើដំណើរមក ខណៈការប្រកួតមិត្តភាពទី១ ក្រុមចាយលុយធំកម្ពុជា​បានស្មើគ្នាជាមួយ Bangkok FC ១ទល់នឹង១។

ដោយឡែកកាលពីម្សិលមិញ ក្រុមជើងឯករកលីគកំពូលកម្ពុជាបានប្រកួតចាញ់ BG Pathum United FC ដោយលទ្ធផល៤ទល់នឹង៣ ក្រោយត្រូវក្រុមម្ចាស់ផ្ទះនាំមុខមុននៅវគ្គទីមួយ៣ទល់នឹង០។ សម្រាប់ការប្រកួតចុងក្រោយ វិសាខា ជួបក្រុម Ayutthaya United FC នាថ្ងៃទី១៨ ខែមករា ខាងមុខនេះ។

គួរឱ្យដឹងថា វិសាខាគឺជាក្លឹបកម្ពុជាទី២ ដែលបានចេញទៅបោះជំរំហ្វឹកហាត់ក្រៅស្រុក សម្រាប់ពង្រឹងសមត្ថភាពក្រុមត្រៀមរដូវកាលថ្មី បន្ទាប់ពីក្លឹបព្រះខ័នរាជស្វាយរៀង ដែលបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីក្នុងការប្រកួតដង់ស្រង់បច្ចេកទេសផងដែរ។

AFC U23 Championship Highlights – Qatar vs Japan

មតិយោបល់