ជើងខ្លាំងម៉ាឡេស៊ី FA Kedah បំបាក់ម្ចាស់ផ្ទះ ២-១ ឈ្នះពានបើកឆាករដូវកាលថ្មីរបស់ភ្នំពេញក្រោន

កាលពីម្សិលមិញ  Kedah FA បានក្រសោបយកពានរង្វាន់មិត្តភាពអន្តរជាតិ Smart RSN Cup 2020 ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនដោយលទ្ធផល២ទល់នឹង១។

ជាក់ស្តែងជើងខ្លាំងរបស់ម៉ាឡេស៊ីបានស៊ុតបញ្ចូលទី២គ្រាប់មុន ខណៈដែលក្រុមម្ចាស់ផ្ទះក៏រកគ្រាប់តាមបានវិញ១គ្រាប់នៅចុងវគ្គទី២។ គួររំលឹកថា ក្រុមចូលរួមចំនួន៣ ក្នុងពានរង្វាន់នេះមាន ភ្នំពេញក្រោន ( ម្ចាស់ផ្ទះ ) និងអង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និងក្រុមដែលកំពុងមកកម្ពុជា ក្នុងដំណើរប្រកួតអន្តរជាតិក្រៅប្រទេស ( Pre Season ) ក្លឹប Kedah FA របស់លីគកំពូលម៉ាឡេស៊ី។

ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ចំពោះការប្រកួតនឹងប្រើប្រាស់រូបមន្ត head-to-head ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកតែម្តង៕

AFC U23 Championship Highlights – Thailand vs Iraq

មតិយោបល់