ព្រះខ័នរាជស្វាយរៀងបន្តភាពខ្លាំងនៅម៉ាឡេស៊ី ក្រោយវាយបកយកឈ្នះ Terengganu ៤-៣

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីដោយនឹងចំណាយពេលចំនួន១សប្តាហ៍ ដើម្បីត្រៀមខ្លួននៅក្នុងការប្រកួតវគ្គជម្រុះ AFC Cup 2020។

បន្ទាប់ពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ FA Selangor ដោយលទ្ធផល៤ទល់នឹង០ និងយកឈ្នះ FELDA UNITED FC ដោយលទ្ធផល២ទល់នឹង១ជាបន្តទៀត កាលពីម្សិលមិញពួកគេក៏បានវាយបកយកឈ្នះ TERENGGANU FC ជាបន្តទៀតដោយលទ្ធផល៤ទល់នឹង៣ ខណៈការប្រកួតចប់វគ្គទី១គឺត្រូវក្រុមខ្លាំងម៉ាឡេស៊ីនាំមុខ៣ទល់នឹង១ទៅហើយ។

គួរឲ្យដឹងថា ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ចំណាយពេលហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ីចំនួន៨ថ្ងៃ ពោលគឺនឹងចាកចេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៤ ខែមករារួចនឹងត្រឡប់មកកាន់មាតុភូមិវិញ។

ព្រះខ័នរាជស្វាយរៀង នឹងទទួលភ្ញៀវជើងឯករងលីគកំពូលឡាវ ក្លិប Master 7 នៅថ្ងៃពុធ ទី២២ មករា សម្រាប់ជើងទីមួយ មុនទៅលេងនៅវៀងចន្ទន៍ ជើងទីពីរ ថ្ងៃពុធ ទី២៩ មករា។ ពូល G នេះមាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United ឬក្លិបលេខ៣នៅលីគកំពូលឥណ្ឌូនេស៊ីកំពុងរង់ចាំស្រាប់៕

AFC U23 Championship Highlights – Jordan vs Vietnam

មតិយោបល់