ខ្សែបម្រើ​ស្លាបវ័យ​​ក្មេង ៥នាក់ ដែល​​ល្អបំផុត នៅអឺរុប​នាពេលបច្ចុប្បន្ន

តួនាទី​ជាខ្សែបម្រើ​ស្លាប គឺជាតួនាទីមួយ ដែល​សំខាន់​មិន​ធម្មតាទេ ក្នុងការ​ជួយ​រក​គ្រាប់​បាល់ ឬ ជួយ​នាំលេងដល់​ក្រុម​ទាំងមូល។ ខ្សែបម្រើ​ស្លាប ត្រូវមាន​តួនាទី ទាំង​ផ្នែក​ខាងលើ និង​ខាងក្រោម ដើម្បី​ក្រុម​ទាំងមូល។

គិត​ត្រឹម​ដើម​ឆ្នាំ ២០២០នេះ មានការ​កត់សម្គាល់​ឃើញ​ថា មាន​ខ្សែបម្រើ​ស្លាបវ័យ​ក្មេង​ ៥នាក់ ដែល​ល្អបំផុត គួរឲ្យ​ចាប់​អារម្មណ៍ ដែល​ពួកគេ​ទាំងនោះ រួមមាន៖

៥.  Federico Chiesa នៃក្លឹប Fiorentina

កីឡាករ​វ័យ ២២ឆ្នាំរូបនេះ បាន​ធ្វើឲ្យ​ក្របខណ្ឌ Serie A មាន​ភាពស្រស់បំព្រង តាមរយៈទេពកោសល្យ​នៃការ​លេង​របស់​គេ។ ហើយ​ពេលនេះ ក្លឹប​ធំ ២នៅអ៊ីតាលី គឺ Juventus និង Inter Milan ក៏កំពុងពេញ​ចិត្ត ក្នុងការ​នាំយក​រូបគេទៅបណ្តុះបណ្តាល​បន្ត​ផងដែរ។

៤. Callum Hudson-Odoi នៃក្លឹប Chelsea

Chelsea winger Callum Hudson-Odoi

ទើប​តែមាន​អាយុ ១៩​ឆ្នាំ ប៉ុន្តែ​កីឡាករ Chelsea ម្នាក់នេះ ក៏ជាចំណែក​ដ៏ធំមួយ​សម្រាប់​ក្រុម​លោក Lampard ផងដែរ។ ពេលនេះ ក្លឹប​យក្សនៅអាល្លឺម៉ង់ គឺ Bayern Munich ក៏​កំពុងតែ​ចង់​បាន​រូបគេ ដើម្បីទៅជំនួស​តំណែង Arjen Robben និង Franck Ribery ។

៣. Rodrygo Goes នៃក្លឹប Real Madrid

ក្នុង​វ័យ ១៩​ឆ្នាំ គេ​ក៏មាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស ១១នាក់ដំបូង​របស់ Real Madrid ដែល​មក​ដល់​ពេលនេះ គេ​រក​បាន​គ្រាប់​បាល់​ចំនួន ២គ្រាប់ និងជួយ assists បាន ២គ្រាប់ ក្នុងការប្រកួត​សរុប​ទាំងអស់ ១៧ប្រកួត។ កីឡាករប្រេស៊ីល​ម្នាក់នេះ ក៏បាន​ក្លាយជាកីឡាករវ័យ​ក្មេង ដែល​បាន​ស៊ុតបាល់ hat-trick នៅ UEFA Champions League តទល់ជាមួយនឹង​ក្រុម Galatasaray កាលពីថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ ២០១៩។

២. Vinicius Junior នៃក្លឹប Real Madrid

Real Madrid winger Vinicius Junior

មាន​វ័យ ១៩​ឆ្នាំ និង​ជាកីឡាករ​ប្រេស៊ីល​ដែរ គេ​ក៏​ត្រូវ​ Real Madrid ផ្តល់​តម្លៃខ្លាំងដែរ បន្ទាប់ពី​ទិញពីក្លឹប Flamengo កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃ ៤៥លានផោននោះ។ ទោះបីជា​នៅពេល​ដំបូងៗ គេ​មិន​ទាន់​អាចទាក់​ចិត្ត​អ្នក​គាំទ្រ​បាន​ច្រើន ប៉ុន្តែមក​ដល់​ពេលនេះ គេ​ដូចជាកំពុងតែវិវត្តន៍ខ្លួន​បាន​ល្អ ក្លាយជាទំនុក​ចិត្តរបស់លោក Zinedine Zidane។

១. Jadon Sancho នៃក្លឹប Borussia Dortmund

គេគឺជាកីឡាករ​ម្នាក់ ដែលជាទីចាប់អារម្មណ៍នៃក្លឹប​ធំៗជាច្រើន ដូចជា Manchester United, Chelsea, Juventus និង Real Madrid។ ក្នុង​វ័យត្រឹមតែ ១៩​ឆ្នាំ អាចទទួល​បាន​ការ​ទាក់ទាញ​យ៉ាងនេះ គឺប្រាកដ​ណាស់​ថា គេគឺជាកីឡាករ​ដ៏មានទេពកោសល្យ​ម្នាក់។ តាំងពីចូល​លេងក្នុងក្លឹប Dortmund កាលពីឆ្នាំ ២០១៧មក គេ​អាច​រកគ្រាប់បាល់​បាន ២៦គ្រាប់ និងជួយ assists ដល់ទៅ ៣៦ប្រកួត ក្នុងចំណោម​ការបង្ហាញខ្លួនចំនួន ៧៩ប្រកួត។​ មិន​ត្រឹម​តែក្នុងក្លឹប​អាជីពទេ ប៉ុន្តែ Sancho ក៏​ធ្វើ​បាន​ល្អក្នុងក្រុម​ជម្រើសជាតិអង់គ្លេសផងដែរ៕

The Revierderby’s Young & Irreplaceable: Amine Harit v Jadon Sancho

មតិយោបល់