Zidane ថាអាចឈ្នះ​ពាន​រង្វាន់​ដល់ទៅ៩ បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​របស់ Real Madrid

លោក Zidane បាន​ឆ្លុះបញ្ចាំងពី​ពានរង្វាន់​ដែល​ក្លឹប Real Madrid ទើប​តែឈ្នះ​បាន​ចុងក្រោយ​បំផុត​ក្រោយ​ឈ្នះ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រជាមួយ​ក្លឹប Atletico Madrid។

លោក Zidane បាន​និយាយថា​ អាចឈ្នះ​ពាន​រង្វាន់​បានដល់ទៅ​៩ បញ្ជាក់ពី​លក្ខណៈ​សម្បតិ្ត​របស់ក្លឹប Real Madrid បន្ទាប់ពី​ក្លឹប​នេះ​ឈ្នះ​បាន​ពាន​រង្វាន់ Supercopa de Espana។

ក្រោយ​ពេល​លេង​ចប់​ ៩០នាទី និង​ម៉ោង​បន្ថែម​ ក្លឹប​ទាំងពីរ​​រក​មិន​បានសូម្បីតែមួយគ្រាប់ ប៉ុន្តែ Real Madrid បានយក​ឈ្នះក្លឹប Atletico Madrid ក្នុង​លទ្ធផល ៤ទល់​នឹង​១ ដោយ​បាល់​កាត់សេចក្ដី​ នៅទីក្រុង Jeddah កាល​ពីថ្ងៃអាទិត្យ។

លោក Zidane បាននិយាយថា៖ “ចុងក្រោយ​ យើង​បានរួបរួមគ្នា និង​បានត្រៀម​ខ្លួន​យ៉ាង​ល្អ​សម្រាប់ការ​ប្រកួត​ទាំងនេះ”។ ក្នុងអំឡុង​ ២លើក​ដែល​លោក Zidane ដឹក​នាំ​ក្លឹប​ Real Madrid មក​ទល់​នឹង​ពេល​នេះ​ លោក​ឈ្នះ​បាន​ពាន​លីគ​កំពូល​អេស្ប៉ាញ ពាន​ឆេម​ពានស៍​លីគ​ ៣រដូវកាល ពាន​ UEFA Super Cup ២រដូវកាល​ និង​ពាន​រង្វាន់ FIFA Club World Cup ២រដូវកាល និង​ពាន​រង្វាន់ Supercopa។

 

“ខ្ញុំ​មិន​ដឹង​មូលហេតុអ្វី​ទើប​យើង​ឈ្នះ​បាន​ពានរង្វាន់​ ៩នេះទេ។ អាច​ដោយ​សារ​បុគ្គលិក​លក្ខណៈ​របស់​ក្លឹប​មួយ​នេះ​ដែល​មានលក្ខណៈ​ងាយស្រួល អំណត់ និង​នឹងនរ”។

“ពេល​នេះ​យើង​នឹង​ជប់លៀង​អបអរ ប៉ុន្តែ​យើង​នៅ​មាន​ការងារជាច្រើនដែលត្រូវធ្វើទៀត​ដើម្បីត្រៀម​សម្រាប់ការប្រកួតលីគ​កំពូល​អេស្ប៉ាញ ការប្រកួត​ឆេម​ពានស៍​លីគ​ និង​ការ​ប្រកួត​ពានរង្វាន់ Copa del Rey”៕

 

 

លោក Guardiola ថា Messi អាច​លេង​តួនាទីលេខ៩ លេខ១០ លេខ១១ និង​តួនាទីផ្សេងៗទៀត

មតិយោបល់