គ្រូបង្វឹកថ្មីរបស់វិសាខាមានប្រវត្តិដឹកនាំជោគជាំនៅទ្វីបអឺរ៉ុបមុនមកដល់ទឹកដីកម្ពុជា

វិសាខា បានប្រកាសតែងតាំងគ្រូបង្គោលថ្មីកាលពីពេលថ្មីៗនេះជាផ្លូវការហើយ គឺលោក Colum Curtis ដែលជាអតីតគ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង។

Colum គឺជាគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណកម្រិត A ដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់អឺរ៉ុប ( UEFA ) និងធ្លាប់មានបទពិសោធន៍ធ្វើគ្រូបង្វឹកក្លឹបមួយចំនួន នាប្រទេសអៀរឡង់ខាងជើង សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន មុនលោកធ្វើដំណើរមកប្រកបអាជីពនៅកម្ពុជា។

រូបភាព វិសាខា

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Colum ធ្លាប់ចំណាយពេល ៥ឆ្នាំជាមួយក្រុមថ្នាល Manchester United ប្រចាំប្រទេសរបស់ខ្លួន នាទីក្រុង Belfast មុនពេលឡើងមកបង្ហាត់ក្រុមយុវជនដែលមានទំនាក់ទំនងជាមួយក្លឹបល្បីនៅអង់គ្លេសដូចជា Sunderland, QPR, Brentford រួមជាមួយ Manchester United និង Liverpool ផងដែរ។

គួររលឹកថា លោក ហុក សុជីវ័ន ត្រូវបានវិសាខាបញ្ចប់តំណែងកាលពីខែកក្កដា ឆ្នាំ២០១៩ ហើយបានប្រកាសតែងតាំងគ្រូជំនួយលោក Tunji Ayoyinka Akeeb គឺជាគ្រូបង្វឹកបណ្ដោះអាសន្នដោយដឹកនាំគ្រប់ការប្រកួតដែលនៅសល់រហូតដល់ចប់រដូវកាលមុន។

AFC U23 Championship Highlights – Syria vs Japan

មតិយោបល់