វិសាខាស្មើគ្នាជាមួយ Bangkok FC ១ទល់នឹង១ ក្នុងការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មី

កាលពីពេលថ្មីៗណេះ វិសាខា បានបន្ដចេញទៅបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២០ ដែលនេះគឺជាលើកទី២ហើយសម្រាប់ក្រុមរងជើង​ឯក MCL ដែលធ្វើដំណើរមក។

ដោយឡែកកាលពីម្សិលមិញ ក្រុមចាយលុយធំកម្ពុជា​បានស្មើគ្នាជាមួយ Bangkok FC ១ទល់នឹង១ ហើយពួកគេនឹងបន្តជួបក្រុម BG Pathum United FCនាថ្ងៃទី១៥-មករា និងចុងក្រោយជួបក្រុម Ayutthaya United FC នាថ្ងៃទី១៨ ខែមករា ខាងមុខនេះផងដែរ។

គួរឱ្យដឹងថា វិសាខាគឺជាក្លឹបកម្ពុជាទី២ ដែលបានចេញទៅបោះជំរំហ្វឹកហាត់ក្រៅស្រុក សម្រាប់ពង្រឹងសមត្ថភាពក្រុមត្រៀមរដូវកាលថ្មី បន្ទាប់ពីក្លឹបព្រះខ័នរាជស្វាយរៀង ដែលមានវត្តមាននៅប្រទេសម៉ាឡេស៊ីក្នុងការប្រកួតដង់ស្រង់បច្ចេកទេសផងដែរ។

AFC U23 Championship Highlights – Australia vs Thailand

មតិយោបល់