ក្លឹប​យក្ស​អាល្លឺម៉ង់​សម្រេច​ចិត្ត​រឿង​ទិញ​កីឡាករ​ស្លាប​របស់ Man City

ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich បាន​ច្រាន​ចោល​លទ្ធភាព​ទិញ​កីឡាករ​ស្លាប Leroy Sane របស់​ក្លឹប​ Manchester City ក្នុងអំឡុង​ពេល​ដោះ​ដូរ​កីឡាករ​នា​ខែ​មករានេះ​។ ក្លឹប​ម្ចាស់​តំណែង​ជើង​ឯក​នេះ​បាន​ព្យាយាម​ស្វែងរក​កីឡាករ​ខ្សែបម្រើ​ល្អ​មក​ជំនួស​អតីតកីឡាករ Arjen Robben និង Franck Ribery ដែល​បាន​ចាក​ចេញ​កាល​ពី​រដូវក្ដៅ​មុន​។

ក្លឹប Bayern មាន​ព័ត៌​មាន​ថា​ចាប់អារម្មណ៍​ចង់​បាន Leroy Sane តាំងពី​ពេល​ដោះ​ដូរ​កីឡាករ​ក្នុង​រដូវក្ដៅ​មក​ម្ល៉េះ ប៉ុន្តែបញ្ហា​របួស​បាន​ញ៉ាំង​ឱ្យ​កីឡាក​ររូបនេះ​ត្រូវស​ម្រាក​ព្យាបាល​អស់​ពេល​ពាក់​កណ្ដាល​រដូវ​កាល​ទៅ​ហើយ។

កីឡាករ​ជម្រើសជាតិ​អាល្លឺម៉ង់​រូបនេះ​នៅ​មិនទាន់ជាសះស្បើ​យទាំងស្រុង​នៅ​ឡើយទេ ហើយ​មិនបានចូល​លេង​ឱ្យ​ក្លឹប Man City សូម្បី​តែមួយ​ប្រកួត​នៅ​ឡើយ​ទេ ក្នុង​រដូវកាលនេះ។

យោង​តាម​សារព័ត៌មាន Sky Sports ក្លឹប Bayernបាន​សម្រេចចិត្ត​មិនទិញ​កីឡាករ​រូបនេះ​ក្នុង​អំឡុង​ខែ​មករា​នោះទេ ដោយសារ​ពួកគេ​​មិនប្រាកដ​​ថា​តើកីឡាករ​រូបនេះ​អាច​វិលមក​រក​ទម្រង់​លេង​ល្អវិញ​បានឬទេ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​របួស​អស់មួយ​រយៈធំ។

សេចក្ដី​រាយការណ៍​ខាង​លើ​ក៏បាន​លើក​ឡើង​ផងដែរថា ក្លឹប Bayern បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​រក​កីឡាករ Wilfried Zaha របស់​ក្លឹប Crystal Palace វិញ​ ប៉ុន្តែ​មិនទំនង​ថាអាចទិញ​កីឡាករ​រូបនេះ​បាន​ក្នុងអំឡុង​ខែមករានោះទេ។

Leroy Sane ដែល​មាន​វ័យ ២៣ឆ្នាំ​ មានជាប់កុងត្រាជាមួយ​ក្លឹប Man City រហូត​ដល់​រដូវ​ក្ដៅ​ ឆ្នាំ២០២១។ គេ​បាន​ប្ដូរ​​ពី​ក្លឹបអាល្លឺម៉ង់ FC Schalke 04 ក្នុង​តម្លៃ​ផ្ទេរ​ប្រហែល ៥០លានអឺរ៉ូ៕

 

លោក Arteta ថាចង់រក្សាទុក Aubameyang

មតិយោបល់