បន្ទាប់ពី Zlatan រូបសំណាកអតីតកីឡាករ Man Utd មួយ ក៏ត្រូវបំផ្លាញដែរ

តែ ២ថ្ងៃ បន្ទាប់ពីរូប​សំណាក Zlatan Ibrahimovic ក្នុងទីក្រុង Malmo ប្រទេសស៊ុយអែត ត្រូវបាន​បំផ្លាញ ដោយអ្នក​គាំទ្រនោះ នៅពេលនេះ ក៏មានរូបសំណាកអតីតកីឡាករ Manchester United គឺ Alexis Sanchez ត្រូវបាន​បំផ្លាញ ក្នុងទីក្រុង Tocopilla នៃប្រទេសឈីលី ដែលជាទីក្រុងកំណើតរបស់គេផងដែរ។

នៅក្នុងរូបភាពដែលគេថតបាន គឺបញ្ជាក់​ថា អ្នក​គាំទ្រ បាន​យក​វត្ថុអ្វីម្យ៉ាងគប់បំផ្លាញលើមុខចម្លាក់របស់ Sanchez ហើយ​អាវលេខ ៧របស់គាត់ ក៏ត្រូវបាន​ឆ្កួតក្រវេក្រវាម​លើនោះផងដែរ។ ជាមួយគ្នា ផ្នែក​នៃជើងស្តាំរបស់​រូបចម្លាក់ និងស្បែកជើង ក៏ត្រូវបាន​បំផ្លាញស្ទើរខ្ទេចខ្ទី។​

 

នេះជារូបភាព មុន​ពេលត្រូវបានបំផ្លាញ៖

គេអាចដឹងបានថា មនុស្ស​ដែល​ធ្វើ​សកម្មភាពបំផ្លាញលើ​រូបសំណាក់​របស់កីឡាករជម្រើសជាតិឈីលីរូបនេះ ប្រហែលជាមិនមែនម្នាក់ឡើយ ហើយ​អ្នក​ធ្វើ ក៏ប្រហែល​ជាមនុស្ស​ដែល​មិនពេញ​ចិត្ត​ចំពោះ​អ្វីម្យ៉ាងរបស់កីឡាករវ័យ ៣១ឆ្នាំនេះ។

ជាការពិត តាំងពីរដូវកាលមុន Sanchez ហាក់ដូចជាមិន​មាន​ទម្រង់លេងល្អនោះទេ នៅ Man Utd ហើយ​ក្រោយ​ពី​ត្រូវបានផ្ទេរទៅកាន់ Inter Milan នៅដើម​រដូវកាលថ្មីនេះ គេក៏ត្រូវញុំាញីដោយបញ្ហារបួស អាក់ខាន​បញ្ចេញសមត្ថភាព​ឲ្យ​វិសេសវិសាល​ដូចពីមុន។

‘Not for everyone!’ Alexis Sanchez arrives at Inter Milan

សូម​រម្លឹកជូនថា រូបសំណាក​តំណាង Sanchez ដែលជានិមិត្តរូបរបស់ពលរដ្ឋឈីលីនេះ ត្រូវបានគេសាងសង់ កាលពីឆ្នាំ ២០១៧ ក្នុងសម្លៀក​បំពាក់​កីឡាករជម្រើសជាតិឈីលី។ ការ​សាងសង់រូបចម្លាក់នេះឡើង ក៏ដើម្បីបញ្ជាក់ពីភាពអស្ចារ្យនៃកីឡាករឈីលីរូបនេះ ដែលមានភាពជោគជ័យ​នៅក្នុង​ក្រុម Arsenal, Manchester United និង Barcelona៕

មតិយោបល់