វិសាខាត្រៀមបង្ហាញសមាសភាពគ្រូបង្វឹកថ្មីជាផ្លូវការសម្រាប់រដូវកាល២០២០ខាងមុខនេះ

កាលពីម្សិលមិញ ក្លឹបបាល់ទាត់វិសាខាបានបង្កើនភាពភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតដល់ប្រិយមិត្តបាល់ទាត់កម្ពុជា ក្រោយពីបានបង្ហោះសារនៅបណ្តាញសង្គមរបស់ខ្លួនថា តើនរណានឹងក្លាយជាគ្រូបង្វឹករបស់ពួកយើង?

យ៉ាងណាក្តីប្រិយមិត្តជាច្រើនបានបញ្ចេញយោបល់ថា គ្រូបង្វឹកថ្មីរបស់វិសាខាគឺលោក Colum Curtis ដែលជាអតីតគ្រូបង្វឹកនៅក្លឹបព្រះខ័នរាជស្វាយរៀង ដែលមកពីប្រទេសអៀរឡង់ខាងជើង។ ដោយឡែកនេះគ្រាន់តែជាការគិតរបស់អ្នកគាំទ្រប៉ុណ្ណោះ ខណៈក្លឹបមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ។

រូបភាព​ វិសាខា

គួររលឹកថា លោក ហុក សុជីវ័ន ត្រូវបានវិសាខាបញ្ចប់តំណែងកាលពីខែកក្កដា ឆ្នាំ២០១៩ ហើយបានប្រកាសតែងតាំងគ្រូជំនួយលោក Tunji Ayoyinka Akeeb គឺជាគ្រូបង្វឹកបណ្ដោះអាសន្នដោយដឹកនាំគ្រប់ការប្រកួតដែលនៅសល់រហូតដល់ចប់រដូវកាលមុន។

AFC U23 Championship Highlights – Iraq vs Australia

មតិយោបល់