ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ FA Selangor ដោយលទ្ធផល៤ទល់នឹង០ក្នុងការប្រកួតមិត្តភាព

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីដោយនឹងចំណាយពេលចំនួន១សប្តាហ៍ ដើម្បីត្រៀមខ្លួននៅក្នុងការប្រកួតវគ្គជម្រុះ AFC Cup 2020។ ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ បានបង្ហើបឲ្យដឹងថា ក្លឹបនឹងចំណាយពេលហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ីចំនួន៨ថ្ងៃ ពោលគឺនឹងចាកចេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៤ ខែមករា។

ដោយឡែកកាលពីម្សិលមិញ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ FA Selangor ដោយលទ្ធផល៤ទល់នឹង០ ហើយនឹងជួបជាមួយក្លឹបបាល់ទាត់ FELDA UNITED FC, និងក្លឹបបាល់ទាត់ TERENGGANU FC ជាបន្តទៀតក្នុងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស។

រូបភាព ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង

គួរឲ្យដឹងថា ព្រះខ័នរាជស្វាយរៀង នឹងទទួលភ្ញៀវជើងឯករងលីគកំពូលឡាវ ក្លិប Master 7 នៅថ្ងៃពុធ ទី២២ មករា សម្រាប់ជើងទីមួយ មុនទៅលេងនៅវៀងចន្ទន៍ ជើងទីពីរ ថ្ងៃពុធ ទី២៩ មករា។ ពូល G នេះមាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United ឬក្លិបលេខ៣នៅលីគកំពូលឥណ្ឌូនេស៊ីកំពុងរង់ចាំស្រាប់៕

Supachok Sarachat’s solo goal double Thailand’s lead against Bahrain

មតិយោបល់